កំណាត់​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​ស្ពាន​អូរគគី ត្រូវ​ផ្អាក​ចរាចរណ៍​ជា​បណ្តោះ​អាសន្ន ព្រឹក​នេះ

  • 2018-07-23 00:23:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណាត់​ផ្លូវ​ជាតិ​លេខ៤ ត្រង់​ចំណុច​ស្ពាន​អូរគគី (គ.ម ១០៦-១០៧) ក្នុង​ភូមិ​ស្ទឹង​ច្រាល ឃុំ​អូរបាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ ត្រូវ​បាន​ទឹក​ជំនន់​ហូរ​កាត់​ជា​ថ្មី​ម្តងទៀត ប្រវែង​ប្រមាណ ៥០​ម៉ែត្រ ក្នុង​កម្ពស់ ០,៤០​ម៉ែត្រ នា​ព្រឹក​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០១៨ នេះ។ គិតត្រឹម​ម៉ោង ៦​ព្រឹក​នេះ ចរាចរណ៍​ត្រូវ​បាន​អាជ្ញាធរ​ផ្អាក​ជាបណ្តោះអាសន្ន​ហើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ធនធាន​ទឹក នៅ​ព្រឹក​នេះ៕

រូបភាព៖ ហ្វេសប៊ុកក្រសួងធនធានទឹក

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;