ជប៉ុនប្រកាស​​ឲ្យ​​និស្សិត​​កម្ពុជា​ដាក់​ពាក្យ​ យក​អាហារូបករណ៍​ Master និង Ph.D ជិត​៣០​​កន្លែង

  • 2018-07-23 07:23:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋាភិបាល​ជប៉ុន បាន​ប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​កម្ពុជា ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ រយៈ​ពេល​២ឆ្នាំ ចំនួន ២៤​កន្លែង និង​ថ្នាក់​បណ្ឌិត រយៈ​ពេល​៣ឆ្នាំ ចំនួន ២​កន្លែង នៅ​ប្រទេស​ជប៉ុន​ក្រោម​ គម្រោង​អាហារូបករណ៍​របស់​ប្រទេស​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា ២០១៩-២០២០។ នេះ​បើ​តាម​លិខិត​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី១៩​កក្កដា។

មុខ​ជំនាញ​ទៅ​សិក្សា (សម្រាប់ទាំង២កម្រិត)

១- ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ

២- ការ​អភិវឌ្ឍ​វិស័យឯកជន

៣- ការ​លើក​កម្ពស់​សមភាព​អប់រំ

៤- ការ​អភិវឌ្ឍ​កសិកម្ម និង​ជនបទ

៥- ការ​លើក​កម្ពស់​បរិស្ថាន​រស់នៅ​ទីក្រុង

៦- ការ​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​គាំពារ​សុខភាព និង​សន្តិសុខ​សង្គម

៧- ការ​ពង្រឹង​មុខងារ​រដ្ឋបាល

៨- ការ​អភិវឌ្ឍ​ច្បាប់ និង​យុត្តិធម៌

៩- ការ​កសាង​ទំនាក់ទំនង​អន្តរជាតិ​។

សូម​អាន​លម្អិត​តាម​លិខិត​ខាងក្រោម​នេះ

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;