តុលាការកំពូល បដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់អតីតបុគ្គលិកអាស៊ីសេរី
- 2018-07-23 12:34:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការកំពូល បដិសេធបណ្តឹងសុំនៅក្រៅឃុំ របស់អតីតបុគ្គលិកអាស៊ីសេរី
ចន្លោះមិនឃើញ
លោក កែវ វ៉ាន្នី មេធាវីការពារក្តីឱ្យអតីតបុគ្គលិកអាស៊ីសេរី២រូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន (យាង សុជាមេត្តា) ឱ្យដឹងនៅថ្ងៃទី២៣កក្កដានេះថា តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនកូនក្តីរបស់លោក ដោយយោងទៅលើសំអាងហេតុរបស់សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍។
លោក កែវ វ៉ាន្នី បន្តថា ហេតុផលបែបនេះ មិនមានលក្ខណៈគ្រប់គ្រាន់ក្នុងការបន្តឃុំខ្លួនកូនក្តីរបស់លោកឡើយ ព្រោះតុលាការមិនបានរកឃើញភស្តុតាងអ្វីដើម្បីបង្ហាញពីពិរុទ្ធភាពរបស់ពួកគេនោះឡើយ។
ក្រៅពីជាប់ចោទរឿងចារកម្មនេះ លោក អ៊ួន ឈិន និងលោក យាង សុធារិន ក៏កំពុងប្រឈមនឹងសំណុំរឿងមួយទៀតដែរ គឺបទផលិតវីដេអូអាសអាភាស ដែលត្រូវបានចោទដោយតំណាងអយ្យការអមតុលាការសាលាដំបូងរាជធានីភ្នំពេញ។ ប៉ុន្តែសំណុំរឿងទីពីរនេះ កំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ដោយមិនទាន់មានការចោទប្រកាន់ពីចៅក្រមស៊ើបសួរនៅឡើយ៕