ទឹកជំនន់ទន្លេសេសានផ្នែកខាងលើស្រកចុះ តែផ្នែកខាងក្រោមបន្ដកើនឡើង
- 2018-07-24 01:27:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់ទន្លេសេសានផ្នែកខាងលើស្រកចុះ តែផ្នែកខាងក្រោមបន្ដកើនឡើង
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា គិតត្រឹមម៉ោង ៦ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើ ចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ។
ចំណែកនៅផ្នែកខាងក្រោម ចំណុចឃុំកាចូន ស្រុកវើនសៃ ទឹកបានបន្តកើនឡើងដល់កម្ពស់ ៩,៣៤ម៉ែត្រ គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ១,៣៤ម៉ែត្រ។ ទឹកនៅផ្នែកខាងក្រោម នឹងបន្តកើនឡើងមួយកម្រិតបន្ថែមទៀត រួចនឹងចាប់ស្រកចុះវិញជាបន្តបន្ទាប់នៅរសៀលថ្ងៃនេះ៕