បឹង​កេត ចេញ Logo ថ្មី សម្រាប់​ប្រើប្រាស់​នៅ​រដូវ​កាល​ក្រោយ

  • 2018-07-24 02:12:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​បឹង​កេត បាន​បង្ហាញ​និមិត្តសញ្ញា (Logo) ថ្មី ដែល​ខ្លួន​គ្រោង​ប្រើប្រាស់​ជាផ្លូវការ​ ចាប់ពី​រដូវ​កាល​ក្រោយ​តទៅ​។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លឹប​បឹងកេត កាលពី​យប់​ថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ​២០១៨​។

និមិត្តសញ្ញាថ្មីរបស់បឹងកេត (រូបភាព៖ ក្លឹបបាល់ទាត់បឹងកេត)
ប្រភព​ខាងលើ​បន្ត​ថា និមិត្តសញ្ញា​ថ្មី​នេះ​ ត្រូវបាន​រចនា​ឡើង​ដោយ​ផ្អែក​លើ​លំនាំ​ដើម​នៃ​និមិត្តសញ្ញា​បច្ចុប្បន្ន​ដែល​ក្លឹប​បាន​និង​កំពុង​ប្រើប្រាស់​តាំងពី​ឡើង​មក​កាន់​លីគ​កំពូល​ក្នុង​ឆ្នាំ​២០១២​មក ហើយ​ច្នៃ​បន្ថែម​ដើម្បី​ឲ្យ​មាន​ភាព​ទាន់​សម័យ​ និង​ទំនើប​ភាព​ ស្រប​ទៅ​តាម​យុគសម័យ​ថ្មី​នៃ​បាល់ទាត់​។

បឹង​កេត​បាន​ពន្យល់​ថា ក្លឹប​បាល់ទាត់​អាជីព​នានា​នៅ​ជុំវិញ​ពិភពលោក​បាន​ធ្វើការ​កែ​សម្រួល​និមិត្តសញ្ញា​របស់​ពួកគេ​ពី​មួយ​ពេល​ទៅ​មួយ​ពេល​ ដើម្បី​បង្កើន​ភាព​ស្រស់​ស្អាត ​និង​ទាន់សម័យ។ ក្លឹប​បឹង​កេត តែងតែ​ព្យាយាម​គិត​ដើម្បី​អភិវឌ្ឍ​ក្លឹប​ឲ្យ​កាន់តែ​រីក​ចម្រើន​ឡើង ហើយ​នេះ​ជា​លើកដំបូង​ដែល​បឹង​កេត​ធ្វើ​បច្ចុប្បន្នភាព​និមិត្តសញ្ញា​របស់​ខ្លួន​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;