កម្ពុជា គ្រោងនាំចូលអំបិល ៣ម៉ឺនតោន ពីចិន
- 2018-07-24 06:21:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា គ្រោងនាំចូលអំបិល ៣ម៉ឺនតោន ពីចិន
ចន្លោះមិនឃើញ
លោក លី សេង សហប្រធានសហគមន៍ស្រែអំបិល បានឲ្យដឹងថា កម្ពុជា នឹងនាំចូលអំបិលពីប្រទេសចិន ប្រមាណជា ៣ម៉ឺនតោន នៅខែតុលា ឆ្នាំ២០១៨។ ក៏ប៉ុន្តែ បើកម្ពុជានៅតែខ្វះខាត និងផលិតអំបិលមិនទាន់ នោះកម្ពុជាគ្រោងនឹងបន្តនាំចូលបន្ថែមទៀត។
គម្រោងនេះ នឹងត្រូវធ្វើឡើងក្រោយកម្ពុជាជួបបញ្ហាប្រែប្រួលអាកាសធាតុ ពោលគឺមានភ្លៀងធ្លាក់ច្រើនពេក ជាហេតុធ្វើឲ្យគេមិនអាចផលិតអំបិលបាន។
គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលកម្ពុជាគ្រោងនាំចូលអំបិលពីប្រទេសចិន បន្ទាប់ពីឆ្នាំ២០០៩ កម្ពុជាបាននាំចូលអំបិលពីចិន ជាលើកដំបូងក្នុងបរិមាណ ៣ម៉ឺនតោន។ យ៉ាងណាមិញ ក្នុងឆ្នាំ២០១៦ កម្ពុជាបានផលិតអំបិលប្រមាណ ១៤ម៉ឺនតោន ជាបរិមាណផ្គត់ផ្គង់លើសតម្រូវការ ដោយបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់មានចំនួន ១០ម៉ឺនតោន។ នៅឆ្នាំ២០១៧-១៨ ទិន្នផលអំបិលបានបន្តធ្លាក់ចុះ ដោយសារកត្តាបម្រែបម្រួលអាកាសធាតុ៕