ទឹកជំនន់ដែលហូរធ្លាក់ពីឡាវ បានលិចតំបន់មួយចំនួនក្នុងស្រុកសៀមប៉ាងហើយ
- 2018-07-25 00:07:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកជំនន់ដែលហូរធ្លាក់ពីឡាវ បានលិចតំបន់មួយចំនួនក្នុងស្រុកសៀមប៉ាងហើយ
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ម៉ែត្រ (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ម៉ែត្រ)។ អាជ្ញាធរខេត្តបាន និងកំពុងជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕