ក្លឹប​អ៊ីតាលី១ គ្រោង​ប្ដឹង Malcom ​ជុំវិញ​រឿង​នៅ​ពី​ក្រោយ​ការ​ផ្ទេរ​ទៅ​កាន់ ​Barcelona

  • 2018-07-25 08:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​អ៊ីតាលី​ Roma បាន​បង្ហើប​ថា ខ្លួន​កំពុង​ពិនិត្យ​ទៅ​លើ​ជម្រើស​ដើម្បី​ប្ដឹង​ក្លឹប​បាល់ទាត់ Bordeaux និង​កីឡាករ Malcom បន្ទាប់​ពី​ខ្សែប្រយុទ្ធ​រូប​នេះ បាន​ក្បត់​ពាក្យ​សន្យា​ហើយ​លួច​ចរចា​យ៉ាង​សម្ងាត់​ដើម្បី​ផ្លាស់​ទៅ​ក្លឹប​ Barcelona ។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក Monchi នាយក​ផ្នែក​កីឡា​របស់ Roma នា​ពេល​ថ្មីៗ​កន្លង​ទៅ​ ។

Malcom (រូបថត៖ Barcelona)
ក្លឹប​បារាំង Bordeaux បាន​យល់ព្រម​លក់ Malcom ទៅ​ឲ្យ Barcelona ។ ដើមឡើយ ក្លឹប​បារាំង​នេះ​បាន​យល់ព្រម​ជាមួយ Roma កាល​ពី​ថ្ងៃ​ចន្ទ ទី​២៣​កក្កដា ប៉ុន្តែ​ក្លឹប​នេះ​បាន​ប្រែក្រឡាស់​ហើយ​បែរជា​លក់​ទៅ​ឲ្យ​ក្លឹប​យក្ស​នៅ​អេស្ប៉ាញ​ទៅ​វិញ ក្រោយ​រយៈ​ពេល​ត្រឹម​តែ​១១ម៉ោង​ប៉ុណ្ណោះ​។

យ៉ាងណាមិញ ទាំង​ភាគី Bordeaux និង Roma មិន​ទាន់​បាន​ធ្វើ​លិខិត​ស្នាម​ណា​មួយ ទាក់ទង​នឹង​ការ​ផ្ទេរ​របស់ Malcom នោះ​ទេ។ ចំពោះ​តម្លៃ​ដែល Roma ផ្ដល់​ឲ្យ Bordeaux ក៏​មិន​មាន​ការ​បញ្ជាក់​ផងដែរ​។

Malcom ពិនិត្យសុខភាពនៅ Barcelona នៅថ្ងៃទី២៥ កក្កដានេះ (រូបថត៖ Barcelona)

សូម​ជម្រាប​ថា Barcelona បាន​ទិញ Malcom ក្នុង​តម្លៃ​ ៤១លាន​អឺរ៉ូ (ជិត​៥០លាន​ដុល្លារ​អាមេរិក) ដែល​កិច្ច​ព្រមព្រៀង​រវាង​ក្លឹប និង​សមា​កីឡាករ បាន​ធ្វើឡើង​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កក្កដា៕

ប្រភព៖ ESPN FC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;