គ.ជ.ប ស្នើអាជ្ញាធរផ្តល់មធ្យោបាយ ដឹកប្រជាពលរដ្ឋ ទៅបោះឆ្នោត នៅតំបន់ទឹកលិច
- 2018-07-25 12:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប ស្នើអាជ្ញាធរផ្តល់មធ្យោបាយ ដឹកប្រជាពលរដ្ឋ ទៅបោះឆ្នោត នៅតំបន់ទឹកលិច
ចន្លោះមិនឃើញ
ខេត្តស្ទឹងត្រែង ដែលកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង តាមដងទន្លេសេកុង នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ ត្រូវបានលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប លើកឡើងថា គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តស្ទឹងត្រែង បានផ្តល់ព័ត៌មានមក គ.ជ.ប ថា ទឹកជំនន់នេះ មិនទាន់ប៉ះពាល់ លិចទីតាំងការិយាល័យបោះឆ្នោត ដែល គ.ជ.ប បានសម្រេចហើយនោះទេ។
ប៉ុន្តែ លោក សោម សូរីដា បានបញ្ជាក់ថា ផ្លូវទៅកាន់ការិយាល័យបោះឆ្នោត នៅក្នុងខេត្តស្ទឹងត្រែង អាចប្រឈមនឹងការលិច។ ដូច្នេះមធ្យោបាយ ដែលអាចធ្វើដំណើរបាន គឺអាចធ្វើតាមរថយន្ត ឬក៏តាមយានផ្សេងៗ តែក្នុងករណី មិនអាចរថយន្ត ម៉ូតូ គោយន្តទៅបាន គឺមានតែតាមទូក កាណូត។