មន្រ្តីបក្សហ៊្វុនស៊ិនប៉ិច ច្រានចោលព័ត៌មានដែលថា សម្តេចក្រុមព្រះ មិនអាចយាងចូលរួមបោះឆ្នោត
- 2018-07-27 03:33:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្រ្តីបក្សហ៊្វុនស៊ិនប៉ិច ច្រានចោលព័ត៌មានដែលថា សម្តេចក្រុមព្រះ មិនអាចយាងចូលរួមបោះឆ្នោត
ចន្លោះមិនឃើញ
លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបដិសេធចំពោះព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច មិនអាចយាងមកចូលរួមបោះឆ្នោតបានទេ។
លោកក៏បានអះអាងដែរថា រហូតមកដល់ពេលនេះ ព្រះរាជសុខភាពរបស់ព្រះអង្គ គឺល្អប្រសើរឡើងវិញហើយ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ សម្តេចក្រុមព្រះ និងអ្នកម្នាង អ៊ុក ផល្លា បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តព្រះសីហនុ។ គ្រោះថ្នាក់នេះ បានបណ្តាលឱ្យអ្នកម្នាង អ៊ុក ផល្លា ទទួលមរណភាព។ ចំណែកសម្តេចក្រុមព្រះ ត្រូវបានបញ្ជូនទៅព្យាបាលនៅប្រទេសថៃ ដោយព្រះអង្គបានរបួសបាក់ឆ្អឹងដងកាំបិត ស្រាំឆ្អឹងជំនី និងបាក់ជើងខាងឆ្វេង៕
អត្ថបទទាក់ទង៖
អ្នកនាំពាក្យ៖ សម្តេចក្រុមព្រះ នឹងឆាប់យាងមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចវិញ
អគ្គស្នងការរង បញ្ជាក់ពីករណីគ្រោះថ្នាក់ចរាចរណ៍លើសម្តេចក្រុមព្រះ និងអ្នកម្នាង