បឹងកេត ស្គាល់​បរាជ័យ​ជា​លើក​ដំបូង ក្រោម​ថ្វីជើង​ក្រុមទ័ព

  • 2018-07-27 14:07:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​កំពុង​នាំមុខ​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា​ឆ្នាំ២០១៨​នេះ គឺ​បឹងកេត បាន​ស្គាល់​ការ​បរាជ័យ​ជាលើក​ដំបូង​ហើយ ក្នុង​ចំណោម ១៦​ប្រកួត​មក​នេះ ពោលគឺ​បាន​ប្រកួតចាញ់​ក្រុម​ម្ចាស់ផ្ទះ​ក្រសួង​ការពារជាតិ (ទ័ព) នា​ល្ងាចថ្ងៃទី​២៧​កក្កដា​នេះ។

ក្នុង​ជំនួប​គ្នា​នៅស្តាតចាស់​ក្នុង​សប្តាហ៍​ទី១៦ ក្រុមទ័ព បាន​យកឈ្នះ​ បឹងកេត ដោយលទ្ធផល ២-០។ ២គ្រាប់​នេះ ធ្វើបាន​នៅ​តង់​ទី១ទាំង​អស់ ដោយ​ខ្សែ​បម្រើ ឈិន ឈឿន និង​ខ្សែ​ការពារ​សញ្ជាតិ​កូរ៉េ​ខាងត្បូង Yoo Jae-ho។

ក្រុមម្ចាស់ផ្ទះក្រសួងការពារជាតិ ប្រកួតជាមួយក្រុមបឹងកេត នាល្ងាចថ្ងៃទី២៧កក្កដា ២០១៨ នៅស្តាតចាស់។ រូបថត៖ CNCC
គួរ​កត់​សម្គាល់​ដែរ​ថា ការ​បរាជ័យ​របស់​បឹងកេត​នេះ កើតឡើង​ស្របពេលដែល​គ្រូបង្វឹក​របស់​ក្រុម​នេះ គឺលោក ហៅ សុជាតិ អវត្តមាន​មិន​អាចបញ្ជា​កូន​ក្រុម​ផ្ទាល់​នៅលើ​ទីលាន​បាន​នោះ​ទេ ដោយ​សារ​ជាប់​ពិន័យ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា។ ---> [ចុចអាន​លម្អិត](http://kleykley.sabay.com.kh/article/1072054#utm_campaign=onpage)

ទោះ​ជា​យ៉ាងណា ក្រុម​បឹងកេត នៅតែ​បន្ត​ឈរ​លើ​កំពូល​តារាង​ដដែល​គិតត្រឹម​សប្តាហ៍​ទី១៦ ដោយ​មាន ៣៩​ពិន្ទុ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;