តួលេខអ្នកទៅបោះឆ្នោតអាណត្តិនេះមានចំនួនជាង ៨០ភាគរយ
- 2018-07-29 10:03:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តួលេខអ្នកទៅបោះឆ្នោតអាណត្តិនេះមានចំនួនជាង ៨០ភាគរយ
ចន្លោះមិនឃើញ
ប្រជាពលរដ្ឋដែលបានចេញទៅបោះឆ្នោតនៅថ្ងៃនេះ មានប្រមាណជាង ជាង៨០ភាគរយ លើចំនួនអ្នកមានឈ្មោះបោះឆ្នោតសរុបជាង៨លាននាក់។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងកិច្ចប្រជុំប្រជុំមួយ ជាមួយភាគីពាក់ព័ន្ធស្តីពី ការសរុបព្រឹត្តិការទូទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ក្រោមអធិបតីភាពលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅល្ងាចថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ នេះ។
លោកស៊ិក ប៊ុនហុក បានបញ្ជាក់ថា ការបោះឆ្នោតនៅថ្ងៃនេះ បានប្រព្រឹត្តទៅដោយរលូន មិនមានការរំខានទាំងសន្តិសុខ សុវត្ថិភាព ហើយទ្ធផលបឋមនៃការបោះឆ្នោតនេះ នឹងផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ។
សូមរំលឹកថា កាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ឆ្នាំ ២០១៣ តួលេខនៃអ្នកទៅបោះឆ្នោតមានជាង ៦៩% ក្នុងចំណោមអ្នកមានឈ្មោះបោះឆ្នោតជាង ៩,៦លាននាក់។៕
សូមមើលតារាងចំនួនអ្នកទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នេះ៖