បែកធ្លាយថា កូរ៉េខាងជើងកំពុងផលិតមីស៊ីលអន្តរទ្វីបជាថ្មី
- 2018-07-31 01:26:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយថា កូរ៉េខាងជើងកំពុងផលិតមីស៊ីលអន្តរទ្វីបជាថ្មី
ចន្លោះមិនឃើញ
សារព័ត៌មានអាមេរិក Washington Post កាលពីថ្ងៃទី៣០ ខែកក្កដា ២០១៨ ម្សិលមិញ បានរាយការណ៍ថា កូរ៉េខាងជើងហាក់ដូចជាកំពុងផលិតសារធាតុផ្សំមីស៊ីលបាល្លីស្ទិកអន្តរទ្វីប ក្នុងរោងចក្រមួយកន្លែង នៅក្រុង Sanumdong ដែលមានចម្ងាយប្រមាណ ២៧គីឡូម៉ែត្រពីក្រុងព្យុងយ៉ាង។
ចំណែកលោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិក កាលពីសប្ដាហ៍មុនបានប្រាប់គណៈកម្មាធិការទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាអាមេរិកថា កូរ៉េខាងជើងកំពុងបន្ដចម្រាញ់សារធាតុផលិតគ្រាប់បែកនុយក្លេអ៊ែរ ក្រោយពីសន្យាបញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ។ លោកបញ្ជាក់ថា រដ្ឋបាល ដូណាល់ ត្រាំ នឹងនៅតែបន្ដជជែកជាមួយក្រុងព្យុងយ៉ាងទៀត ពីបញ្ហានេះ។
សូមជម្រាបថា ក្រោយជំនួបកំពូល ដូណាល់ត្រាំ-គីមជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ២០១៨ កន្លងទៅ លោក គីម ជុងអ៊ុន បានសន្យាជាមួយភាគីអាមរិកថា កូរ៉េខាងជើងនឹងរំលាយកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្ដែពុំបានបញ្ជាក់ពីព័ត៌មានលម្អិតស្ដីពីការរំលាយអាវុធនុយក្លេអ៊ែរនោះទេ៕