ធនាគារ​ធំៗ​របស់​ថៃ​ចំនួន២ ត្រូវ​គេ​លួច Hack

  • 2018-08-01 06:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ធនាគារ​ជាតិ​ថៃ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ផ្ដល់​កម្ចី​ធំ​លំដាប់​ទី២​ក្នុង​ប្រទេស​ថៃ Krungthai Bank និង​ធនាគារ​ធំ​លំដាប់​ទី៤ Kasikornbank ត្រូវ​បាន​ពួក Hacker លួច​ចូល​ប្រមូល​យក​ទិន្នន័យ​ទូទៅ​របស់​អតិថិជន​មួយ​ចំនួន កាលពី​សប្ដាហ៍​មុន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Ronadol Numnonda អគ្គនាយក​រង​នៃ​ធនាការ​ជាតិ​ថៃ។

អតិថិជន​កំពុង​ដក​ប្រាក់​នៅ​ធនាគារ Krungthai Bank
លោក​អគ្គនាយករង​ធនាគារ​ជាតិ​ថៃ​បាន​បញ្ជាក់​ទៀត​ថា ធនាគារ​ទាំង​ពីរ​បាន​ពិនិត្យ​ពី​ផល​ប៉ះពាល់​រួចរាល់​ហើយ។ ធនាគារ​ទាំង​ពីរ​មិន​បាន​រកឃើញ​ផល​ប៉ះពាល់​ដោយ​ការ​បែកធ្លាយ​ទិន្នន័យ​ទូទៅ​របស់​អតិថិជន​នោះ​ទេ ដោយសារ​វា​មិន​មែន​ជា​ទិន្នន័យ​សម្រាប់​ផ្ទេរ​ហិរញ្ញវត្ថុ​នោះ​ទេ។

លោក​បន្ថែម​ថា ធនាគារ​ទាំង​ពីរ​បាន​ជួសជុល និង​ត្រួត​ពិនិត្យ​ដំណើរការ​ការងារ​រួច​រាល់​ហើយ។ អ្នក​ជំនាញ​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ធនាគារ​ទាំង​ពីរ​ផង​ដែរ ដើម្បី​ធ្វើការ​វាយ​តម្លៃ​ពី​ប្រព័ន្ធ​សន្ដិសុខ​ទាំង​អស់​របស់​ធនាគារ៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;