FFC សម្រាល​ការ​ពិន័យ​លោក ហៅ សុជាតិ

  • 2018-08-01 08:02:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី១ ខែ​សីហា ​ឆ្នាំ​២០១៨​នេះ គណៈកម្មការ​វិន័យ​ នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​ចេញ​សេចក្ដី​សម្រេច ស្ដីពី​ការ​ប្រព្រឹត្ត​របស់​លោក ហៅ សុជាតិ គ្រូ​បង្គោល​ក្លឹប​បឹងកេត ដោយ​ដោយ​សម្រាល​ការ​ពិន័យ គឺ​មិន​ឲ្យ​ចូលរួម​ការ​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រយៈ​ពេល ១​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៥០​ម៉ឺន​រៀល​។

លោក ហៅ សុជាតិ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាពេលកន្លងទៅ
ការ​ចេញ​សេចក្ដី​សម្រេច​ថ្មី​នៅ​ថ្ងៃ​នេះ គឺ​បន្ទាប់ពី​គណៈកម្មការ​វិន័យ កាល​ពី​ថ្ងៃ​ទី២៦​កក្កដា បាន​សម្រេច​ពិន័យ​លោក ហៅ សុជាតិ មិន​ឲ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​នានា​ដែល​រៀបចំ​ដោយ FFC រយៈពេល​១ខែ និង​ពិន័យ​ជា​ប្រាក់ ៥០ម៉ឺនរៀល។

ការ​ពិន័យ​លោក ហៅ សុជាតិ គឺ​យោង​មាត្រា ៤៧ ចំណុច "ក" និង​មាត្រា ៤៩ "ក/ខ" នៃ​ក្រម​វិន័យ​របស់ FFC ពី​បទ​ប្រើប្រាស់​ឥរិយាបថ​មិន​សមរម្យ​ដាក់​មន្ត្រី​ការ​ប្រកួត គឺ​រុញ ព្រមទាំង​ប្រើ​សម្ដី​មិន​សមរម្យ ដាក់​មន្ត្រី​ការ​ប្រកួត។

សូម​រំលឹក​ថា ឥរិយាបថ​របស់​លោក ហៅ សុជាតិ ដែល​ត្រូវបាន​ FFC ចោទ​ប្រកាន់​ខាងលើ​នេះ គឺ​កើតឡើង​នៅក្នុង​ជំនួប​រវាង បឹងកេត និង​សូលទីឡូអង្គរ ក្នុង​លីគ​កំពូល​កម្ពុជា​សប្តាហ៍​ទី១៥ កាលពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១៧ នៅ​ពហុកីឡដ្ឋាន​ជាតិ។ ពេលនោះ បឹង​កេត យកឈ្នះ សូលទីឡូ​អង្គរ ដោយ​លទ្ធផល ២-១៕

អត្ថបទទាក់ទង គ្រូ​បឹងកេត រង​ពិន័យ​មិន​ឱ្យ​ចូលរួម​ប្រកួត ១​ខែ និង​ពិន័យ​ជាប្រាក់ ៥០​ម៉ឺន​រៀល

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;