គ.ជ.ប ប្រាប់ពីលក្ខខណ្ឌ ដែលនាំទៅដល់ការបោះឆ្នោតសាជាថ្មី
- 2018-08-03 04:41:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ.ជ.ប ប្រាប់ពីលក្ខខណ្ឌ ដែលនាំទៅដល់ការបោះឆ្នោតសាជាថ្មី
ចន្លោះមិនឃើញ
ប្រសិនបើការប្តឹងទៅនឹងលទ្ធផលបោះឆ្នោតបឋម មានធាតុផ្សំនៃបណ្តឹងគ្រប់គ្រាន់ ធ្វើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជឿជាក់បានថា ពិតជាមានភាពមិនប្រក្រតីកើតឡើងធ្ងន់ធ្ងរ ដែលប៉ះពាល់ទៅដល់លទ្ធផលនៃការបោះឆ្នោត នោះទើបនាំទៅដល់ការបោះឆ្នោតសារជាថ្មី។ នេះបើតាមការបញ្ជាក់របស់លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ក្នុងបទសម្ភាសមួយជាមួយសារព័ត៌មានដើមអម្ពិល កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៨។
មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនេះ ក៏បានពន្យល់ដែរថា ចំពោះការមិនទទួលស្គាល់ របស់បរទេសមួយចំនួនដូចជា អាមេរិក សហភាពអឺរ៉ុប អង់គ្លេស ឬអាល្លឺម៉ង់ ដែលថាការបោះឆ្នោតមិនត្រឹមត្រូវ ហើយនាំទៅដល់ការបោះឆ្នោតសារជាថ្មីនោះ គឺជារឿងមិនអាចធ្វើទៅបានឡើយ ព្រោះផ្ទុយនឹងច្បាប់របស់ប្រទេស៕