កម្មករ​និយោជិក ស្ទើរ​ទាំងអស់ បាន​ចូលរួម​បោះឆ្នោត

  • 2018-08-06 07:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ (ស.ស.ជ) បាន​អះអាង​ថា ក្រោយ​បាន​ចុះ​អង្កេត​តាម​បណ្ដា​រោងចក្រ សហគ្រាស រួម​ទាំង​បណ្ដាញ​មួយ​ចំនួន​បាន​ឃើញ​ថា កម្មករ និយោជិក ប្រមាណ​ជា ៩៥% បាន​ត្រឡប់​មក​ធ្វើការ​វិញ​ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ម្រាមដៃ​ប្រឡាក់​ទឹក​ខ្មៅ គ្រប់​ៗ​គ្នា ក្នុង​រោងចក្រ សហគ្រាស នីមួយៗ ក្រោយ​សម្រាក​រយៈពេល ៣ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​២៨ ដល់ ៣០ ខែ​កក្កដា​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សម្ព័ន្ធ​សហជីព​ជាតិ ចុះ​ថ្ងៃទី​៦កក្កដា។

កម្មការិនី ២នាក់ កំពុងដើរឆ្លងថ្នល់
លោក ហ្វា សាលី បាន​បញ្ជាក់​ថា ស្ថានភាព​រវាង​ភាគី​កម្មករ និយោជិក និង​និយោជក គឺ​គ្មាន​វិវាទ​ណាមួយ​កើតឡើង ដូចជា ការ​ជ្រៀតជ្រែក គំរាមកំហែង​ពិនិត្យ​ម្រាមដៃ និង​ការ​កាត់​ប្រាក់​ឈ្នួល ពី​សំណាក់​និយោជក​ឡើយ បន្ទាប់ពី​ពួកគាត់​បាន​ចូល​ធ្វើ​ការងារ​វិញ។

ទន្ទឹម​នឹង​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ ក៏បាន​អំពាវនាវ​ដល់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ពិចារណា​ឡើង​វិញ ចំពោះ​បញ្ហា​បញ្ឈប់​ការ​អនុ​គ្រោះ​ពន្ធ និង​ស្នើ​បន្ត​ការ​អនុគ្រោះ​ដល់​កម្ពុជា ដើម្បី​ជួយ​លើក​កម្ពស់​សេដ្ឋកិច្ច​ពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ជីវភាព​ប្រសើរ និង​ផ្ដល់​ឱកាស​ដល់​អ្នក​វិនិយោគ​ក្រៅ និង​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​ដឹកនាំ ​អភិវឌ្ឍ​ប្រទេស៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;