Pogba ដាក់លក្ខខ័ណ្ឌជាមួយ Man Utd បើចង់ឲ្យគេបន្តនៅយូរទៀត
- 2018-08-08 07:14:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ដាក់លក្ខខ័ណ្ឌជាមួយ Man Utd បើចង់ឲ្យគេបន្តនៅយូរទៀត
ចន្លោះមិនឃើញ
ខ្សែបម្រើ Paul Pogba បានប្រាប់ដល់ម្ចាស់ក្លឹបបិសាចក្រហម Manchester United ឲ្យដំឡើងប្រាក់ឈ្នួលរបស់ខ្លួនទ្វេដង ពី ១៨ម៉ឺនផោន ទៅដល់ ៣៨ម៉ឺនផោនក្នុងមួយសប្ដាហ៍ ដើម្បីឲ្យខ្លួនបន្តស្នាក់នៅជាមួយក្លឹបនេះយូរទៀត។ នេះបើតាមការចុះផ្សាយរបស់វេបសាយ The Sun នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨។
ប្រភពដដែលបានបន្តថា កីឡាករវ័យ២៥ឆ្នាំខាងលើ បានប្រាប់មិត្តរួមក្រុមរបស់ខ្លួនថា គេចង់ចេញពី Man Utd ។ ចំណែកភ្នាក់ងាររបស់ Pogba គឺលោក Mino Raiola បានទៅដល់ក្លឹប Man Utd កាលពីថ្ងៃចន្ទ ទី៦ សីហាកន្លងទៅ ដើម្បីពិភាក្សាពីការផ្លាស់ទ្រនំរបស់ Pogba ។
បើតាមរបាយការណ៍ ក្លឹប Barcelona និង Juventus កំពុងតាមចែចង់ ដើម្បីនាំយកកីឡាករសញ្ជាតិបារាំងនេះទៅចូលរួមក្លឹបរបស់ពួកគេ នៅរដូវកាលថ្មី។
គួរបញ្ជាក់ថា ពីឆ្នាំ២០១៦-១៨ Pogba បានលេងឲ្យ Man Utd ចំនួន ៨៨ប្រកួត ស្មើ ៧២២៨នាទី។ ក្នុងនោះ Pogba រកបាន ១៥គ្រាប់ Assist ១៨ ។ តាមកិច្ចសន្យាដែលក្លឹប និងសាមីកីឡាករ បានចុះកាលពីឆ្នាំ២០១៦ Pogba ទទួលបាន ១៨ម៉ឺនផោនក្នុងមួយសប្ដាហ៍ និងផុតសុពលភាពនៅឆ្នាំ២០២១៕