ឡានអគ្គិសនីបំពាក់ដោយបន្ទះពន្លឺព្រះអាទិត្យ ត្រៀមលក់នៅអាល្លឺម៉ង់
- 2018-08-08 08:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡានអគ្គិសនីបំពាក់ដោយបន្ទះពន្លឺព្រះអាទិត្យ ត្រៀមលក់នៅអាល្លឺម៉ង់
ចន្លោះមិនឃើញ
រថយន្ត ដែលត្រូវបានបំពាក់បន្ទះថាមពលពន្លឺព្រះអាទិត្យ របស់ក្រុមហ៊ុន Sono Motors ត្រូវបានដាក់ឲ្យបើកសាកល្បង នៅប្រទេសអាល្លឺម៉ង់។ រថយន្តដែលគេហៅថា Sion គឺជាគម្រោងរបស់អាល្លឺមង់ដើម្បីដាក់ដំណើរការរថយន្តអគ្គិសនីឲ្យបាន ១លានគ្រឿង នៅត្រឹមឆ្នាំ២០២០។
រថយន្ត Sion មានបំពាក់បន្ទះស្រូបពន្លឺព្រះអាទិត្យចំនួន ៣៣០បន្ទះនៅលើតួខ្លួនរថយន្ត ដើម្បីឲ្យវាធ្វើការសាកថាមពលភ្លាមៗ នៅពេលបើកបរពេលថ្ងៃ។ វាមានកៅអីសម្រាប់មនុស្ស ៦នាក់ និងអាចសណ្ដោងវត្ថុដែលមានទម្ងន់ ៧៥០គីឡូក្រាម។
រថយន្តរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រុង Munich មាន ២ម៉ូដែល ដោយអាចរត់បានចម្ងាយ ១២០គីឡូម៉ែត្រ ពេលថាមពលពេញ សម្រាប់ម៉ូដែល Urban និង ១៨៥គីឡូម៉ែត្រ សម្រាប់ម៉ូដែល Extender ។ ក្នុង១ថ្ងៃពេលមេឃស្រលះ វាអាចស្រូបថាមពលពន្លឺព្រះអាទិត្យ សម្រាប់រត់ក្នុងចម្ងាយ ៣០គីឡូម៉ែត្រ។
រថយន្តដដែល នឹងត្រូវដាក់លក់ជាផ្លូវការនៅប្រទេសអាល្លឺម៉ង់ នាចុងឆ្នាំ២០១៩។ បច្ចុប្បន្ន មានការកុម្ម៉ង់មានប្រមាណ ៥ពាន់គ្រឿងហើយ ដោយរថយន្ត១គ្រឿងមានតម្លៃប្រហែល ១៨០០០ដុល្លារអាមេរិក៕
ទស្សនារថយន្ត Sion
រូបថត៖ Reuters
ទស្សនាវីដេអូខាងក្រោម