ច្រឹង ពលរដ្ឋ ផ្លាស់ទៅលេងនៅក្លឹបជើងឯកថៃ Buriram United
- 2018-08-09 05:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រឹង ពលរដ្ឋ ផ្លាស់ទៅលេងនៅក្លឹបជើងឯកថៃ Buriram United
ចន្លោះមិនឃើញ
ច្រឹង ពលរដ្ឋ បានផ្លាស់ពីក្លឹបក្រសួងការពារជាតិ ទៅលេងនៅក្លឹបជើងឯកថៃ Buriram United ជាផ្លូវការហើយ។ នេះបើយោងតាមវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុក និង Channel YouTube ផ្លូវការរបស់ក្លឹប Buriram។
នៅក្នុងវីដេអូនោះ ពលរដ្ឋ បានបញ្ជាក់ថា ខ្លួននឹងអាចចូលលេងបាន នៅរដូវកាលក្រោយ ពោលគឺនៅឆ្នាំ២០១៩។ យ៉ាងណាក្ដី ខ្សែបម្រើការពារ វ័យ២១ឆ្នាំរូបនេះ មិនបានបញ្ជាក់លម្អិតពីរយៈពេលនៃការចុះកុងត្រានោះទេ។
សូមបញ្ជាក់ថា ច្រឹង ពលរដ្ឋ ធ្លាប់ជាកីឡាករសំខាន់មួយរបស់ក្រសួងការពារជាតិ ប៉ុន្តែមិនធ្លាប់បានបង្ហាញមុខលើទីលាននោះទេក្នុងរដូវកាលនេះ ដោយសារបញ្ហារបួស។