តើ ​ច្រឹង ពលរដ្ឋ ទទួល​បានប្រាក់ខែ​ប៉ុន្មាន​នៅ Buriram?

  • 2018-08-09 08:21:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ខូវ ឆាយ ​អគ្គលេខាធិការ​ក្លឹប​ក្រសួង​ការពារ​ជាតិ បាន​ឲ្យដឹង​ថា ច្រឹង ពល​រដ្ឋ ​នឹង​ទទួល​បាន​ប្រាក់​ពលកម្ម​ជាង​ ៥​ពាន់​ដុល្លារ ​ក្នុង​មួយ​ខែ​ពីក្លឹប​ Buriram United ។ លើស​ពី​នេះ ក្លឹប​បាន​ផ្ដល់​រថយន្ដ​ ១គ្រឿង ​និង​បន្ទប់​ខុនដូ​១ ផងដែរ​។

ច្រឹង ពលរដ្ឋ ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Buriram United ​ជា​ផ្លូវ​ការ​ហើយ ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​២​រដូវ​កាល​ពី​ក្លឹប​ក្រសួង​ការពារ​ជាតិ។

លោក ខូវ ឆាយ បន្ត​ថា ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នេះ​ដែរ ​ក្លឹប Buriram United ​បាន​មក​ចរចា​ជាមួយ​ក្រសួង​ការពារ​ជាតិ ​៣​ខែ​មក​ហើយ ​មុន​ពេល​សម្រេច​ជា​ផ្លូវការ​នេះ។ ប្រសិន​បើ ពលរដ្ឋ លេង​ល្អ​អំឡុង​ពេល​ខ្ចី​ជើង​នេះ ​Buriram United ​មាន​សិទ្ធិ​ទិញ​ផ្ដាច់​យក​​តែ​ម្ដង។

លោក ខូវ ឆាយ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាពេលកន្លងទៅ
អគ្គលេខាធិការ​ក្លឹប​ក្រសួង​ការពារ​ជាតិ ​បាន​បញ្ជាក់​បន្ថែម​ពី​លើ​ទៀត​ថា ​ក្លឹប​ក្រសួង​ការពារ​ជាតិ​ចង់​ឱ្យ ពលរដ្ឋ ​ទៅ​លេង​នៅ​ក្រៅ​ប្រទេស​នេះ ដើម្បី​ឲ្យ​គេ​អភិវឌ្ឍ​ខ្លួន​បន្ថែម​ទៀត។ អ្វី​ដែល​កាន់​តែ​ល្អ​សម្រាប់​គេ​នោះ គឺ​នឹង​ទទួល​បាន​បទ​ពិសោធ​ថ្មី​នៅ​លីគ​កំពូល​ថៃ ​ដើម្បី​មក​ជួយ​កម្ពុជា​វិញ។

យ៉ាងណាមិញ ​Buriram United ​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ទៀត ដើម្បី​ព្យាបាល​របួស​របស់ ពលរដ្ឋ ​សិន ​ទើប​អាច​ដាក់​ឲ្យ​រូបគេ​ចូល​លេង​បាន៕

ច្រឹង ពលរដ្ឋ ទទួល​អាវ​លេខ ២៤ ថ្មី​របស់ខ្លួន ពី​ប្រធាន​ក្លឹប Buriram លោក Newin Chidchob (រូបភាព៖ Buriram United)

ប្រភព៖ Sabay News អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី
;