ការ​ទិញដូ​រកីឡាករ​ថ្លៃ​បំផុត​ទាំង ១០ នៅ​ EPL នា​ដើម​រដូវកាលថ្មីនេះ

  • 2018-08-10 06:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទីផ្សារ​ទិញដូរ​កីឡាករ​នៅ​អង់គ្លេស បាន​បិទ​ត្រឹម​យប់​មិញ​នេះ (៩ សីហា) ហើយ ពោល​គឺ​បិទ​លឿន​ជាង​រដូវកាលមុន (រដូវកាល​មុនៗ បិទ​ថ្ងៃ​៣១ សីហា) និង​លឿន​ជាង​លីគ​នៅ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត។ ខាងក្រោមនេះ ជា​កីឡាករ​ថ្លៃ​ទាំង ១០ ដែល​ក្លឹប​នៅ​អង់គ្លេស បាន​ទិញ​ចូល ក្នុងអំឡុង​ការ​បើក​ទីផ្សារ​ទិញដូរ នា​ដើម​រដូវកាល ២០១៨-២០១៩ នេះ៖

១. Chelsea ទិញអ្នកចាំទីអេស្ប៉ាញ Kepa Arrizabalaga ពីក្លឹបអេស្ប៉ាញ Athletic Bilbao ក្នុង​តម្លៃ ៧១លាន​ផោន

២. Manchester City ទិញ​ខ្សែបម្រើ Riyad Mahrez ពីក្លឹប Leicester ក្នុង​តម្លៃ ៦០លាន​ផោន

៣. Chelsea ទិញ Jorginho ពីក្លឹបអ៊ីតាលី Napoli ក្នុងតម្លៃ ៥៧លានផោន

៤. Liverpool ទិញ​អ្នកចាំទីប្រេស៊ីល Alisson ពីក្លឹបអ៊ីតាលី AS Roma ក្នុង​តម្លៃ ៥៥,៨លាន​ផោន

៥. Liverpool ទិញ Naby Keita ពីក្លឹបអាល្លឺម៉ង់ RBL ក្នុងតម្លៃ ៥០លាន​ផោន

៦. Manchester United ទិញ Fred ពី SHK ក្នុងតម្លៃ ៤៧លានផោន

៧. Liverpool ទិញ Fabinho ពី Monaco ក្នុងតម្លៃ ៣៩លាន​ផោន

៨. West Ham ទិញ Felipe Anderson ពីក្លឹបអ៊ីតាលី Lazio តម្លៃ ៣៦លានផោន

៩. Everton ទិញ Richarlison ពី Watford ក្នុងតម្លៃ ៣៥លានផោន

១០. Everton ទិញ Yerry Mina ពី FC Barcelona ក្នុងតម្លៃ ២៧លានផោន

សូម​បញ្ជាក់ថា កីឡាករ​នៅ​លីគ​ក្នុង​ប្រទេស​អង់គ្លស នៅ​តែ​អាច​ចេញ​ទៅ​ក្លឹប​នៅ​ក្រៅ​បាន​ដដែល ដោយសារ​តែ​ទីផ្សារ​ទិញដូរ​នៅ​លីគ​ផ្សេងទៀត​នៅ​មិន​ទាន់​បិទ​នោះទេ។ នៅ​អ៊ីតាលី ទីផ្សារ​ទិញដូរ នឹង​ត្រូវ​បិទនៅថ្ងៃទី១៧ ខែសីហា ពោល​គឺ​នៅ​មុន​ការ​ចាប់​ផ្ដើម​រដូវកាល​ថ្មី​នៃលីគ​កំពូល​អ៊ីតាលី ខណៈ​អេស្ប៉ាញ អាល្លឺម៉ង់ និង​បារាំង នឹង​បិទ​នៅថ្ងៃ​ទី៣១ ខែសីហា ឆ្នាំ២០១៨ ដូច​រដូវកាល​មុនៗ​ដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;