Man Utd បានដៃគូថ្មី មុនចាប់ផ្ដើមប្រកួតដំបូង! ម្ដងនេះគឺមកពីស្កុតឡែន
- 2018-08-10 13:44:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Man Utd បានដៃគូថ្មី មុនចាប់ផ្ដើមប្រកួតដំបូង! ម្ដងនេះគឺមកពីស្កុតឡែន
ចន្លោះមិនឃើញ
ថ្មីៗនេះ ស្រាវិស្គី CHIVAS ដែលមានប្រភពដើមពីប្រទេសស្កុតឡែន បានប្រកាសសហការជាដៃគូរយៈពេល ៣ឆ្នាំ ជាមួយ Manchester United ដែលជាក្លឹបបាល់ទាត់ល្បីមួយក្នុងពិភពលោក។ ស្លាកសញ្ញា Chivas នឹងបង្ហាញលើផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថលជុំវិញទីលានប្រកួត Old Trafford ក៏ដូចជានៅទូទាំងកីឡដ្ឋានក្នុងការប្រកួតលើកដំបូង។
លោក Jean-Christophe Coutures អគ្គនាយក និងនាយកប្រតិបត្តិ Chivas Brothers បាននិយាយថា ការរួមបញ្ចូលគ្នា គឺមាននៅក្នុង DNA របស់ស្រា Chivas ដែល James និង John Chivas បានចាប់ផ្ដើមផលិតតាំងពីសតវត្សរ៍ទី១៩ មកម្ល៉េះ។ ដូច្នេះ ភាពជាដៃគូជាមួយ Manchester United គឺជារឿងដ៏ស័ក្ដិសមបំផុត។
ការរួមសហការគ្នារវាង Chivas និង Manchester United នេះ ជាការអបអរភាពជោគជ័យកើតឡើងពីការរួមបញ្ចូលគ្នា ឬការសហការគ្នា ប្រៀបដូចការផលិតស្រាវិស្គី Chivas ត្រូវប្រមូលប្រភេទស្រូវសាលីល្អបំផុត ឯក្រុមបាល់ទាត់ Man Utd ក៏បានប្រមូលផ្ដុំកីឡាករបាល់ទាត់ល្បីៗប្រចាំពិភពលោកផងដែរ។
លោក Richard Arnold នាយកគ្រប់គ្រងទូទៅ Manchester United បានលើកឡើងថា ប្រវត្តិរបស់ក្លឹប Man Utd បានបង្កើតឡើងដោយការសហការគ្នាជាក្រុម ហើយលោកក៏គាំទ្រជំនឿរបស់ Chivas ថា «ការរួមបញ្ចូលគ្នានេះ នឹងបង្កើតឲ្យមាននូវសមិទ្ធផលដ៏អស្ចារ្យ»។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ Chivas.com៕