៥យ៉ាង ដែលអ្នកគួរដឹងក្រោយការដឹកនាំរបស់ Honda នៅក្រុមជម្រើសជាតិកម្ពុជា
- 2018-08-13 06:08:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥យ៉ាង ដែលអ្នកគួរដឹងក្រោយការដឹកនាំរបស់ Honda នៅក្រុមជម្រើសជាតិកម្ពុជា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានតែងតាំង កីឡាករ Keisuke Honda ជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ជាផ្លូវការកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ ក្នុងសន្និសីទសារព័ត៌មានមួយរបស់សហព័ន្ធនៅសណ្ឋាគារ Le Royal ។
ខាងក្រោមនេះ ជារឿងដែលអ្នកគួរដឹងពីការដឹកនាំរបស់ Honda៖
១- Honda នឹងត្រូវបង្ហាញខ្លួនក្នុងការប្រកួតរបស់ក្លឹប Melbourne Victory នៅលីគកំពូលអូស្ត្រាលី និងធ្វើដំណើរមកកាន់ប្រទេសកម្ពុជា នៅពេលដែលសមស្រប។ បើតាមការលើកឡើងរបស់លោក សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំពោះការហូបចុក និងស្នាក់នៅរបស់ Honda នៅកម្ពុជា ជាបន្ទុករបស់សហព័ន្ធ។
២- Honda នឹងធ្វើការងារលើគម្រោងអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជានេះ ដោយស្ម័គ្រចិត្ត និងមិនទទួលយកប្រាក់បៀវត្សឡើយ។
៣- Honda មិនអាចបង្វឹកកូនក្រុមដោយផ្ទាល់បានទេ ដោយសារមិនមានលិខិតបញ្ជាក់ពីការចូលរួមបណ្ដុះបណ្ដាលវិជ្ជាជីវៈគ្រូបង្វឹកឡើយ។
តួនាទីនេះ ត្រូវធ្លាក់ទៅលើលោក Felix Agustin Gonzalez Dalmas គ្រូតាក់តិកសញ្ជាតិអាហ្សង់ទីន ដែលគេបានឃើញនៅក្នុងសន្និសីទសារព័ត៌មាន ដោយលោកអង្គុយនៅខាងស្ដាំដៃ លោក Honda ។ លោក Felix នឹងទទួលយកការណែនាំតាក់តិកពី Honda ដើម្បីចែកជូនដល់សមាជិកកូនក្រុម។
៤- Honda នឹងក្លាយជាទូតសុច្ឆន្ទៈវប្បធម៌ ដើម្បីជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍នានារបស់កម្ពុជា ទៅកាន់ពិភពលោក។
៥- ក្រៅពីក្រុមជម្រើសជាតិកម្ពុជា Honda ក៏ជាម្ចាស់ក្លឹបសូលទីឡូអង្គរ និងជាសាលាបាល់ទាត់សូលទីឡូ ដែល Honda បើកនៅរាជធានីភ្នំពេញកាលពីមិថុនា ឆ្នាំ២០១៦។ បច្ចុប្បន្ន ក្លឹបសូលទីឡូអង្គរ កំពុងប្រកពអាជីពនៅលីគកំពូលកម្ពុជា៕