សមត្ថកិច្ចបង្ក្រាប ទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ នៅខេត្តព្រះសីហនុ
- 2018-08-14 04:03:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមត្ថកិច្ចបង្ក្រាប ទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ នៅខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
លោកឧត្ដមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាល ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញពាក់ព័ន្ធ ចុះទៅដល់ទីតាំងហាងម៉ាស្សា យីហោ ប៉ាយជីងហាន់កុង ឃាត់ខ្លួនមនុស្ស ២៩នាក់ ក្នុងនោះនារី ចំនួនទាំង១៤នាក់។ ប្រតិបត្តិការនេះបានធ្វើឡើង កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង២២:៣០នាទី ស្ថិតនៅក្រុមទី៨ ភូមិ១ សង្កាត់៣ ខេត្តព្រះសីហនុ។
វត្ថុតាងចាប់បាន រួមមានស្រោមអនាម័យប្រើប្រាស់រួចចំនួន១, ស្រោមអនាម័យមិនទាន់ប្រើប្រាស់ មួយចំនួនធំ, នាមប័ណ្ណហាងម៉ាស្សា ១០ប្រអប់, វិក្កយបត្រមួយចំនួន, ឧបករណ៍ជំនួយក្នុងការរួមភេទ, ទូរសព្ទដៃ ១៣គ្រឿង, រួមទាំងវត្ថុមួយចំនួនទៀតដែលពាក់ព័ន្ធនឹងអាជីវកម្មផ្លូវភេទនេះ។ ចំពោះជនសង្ស័យទាំង ៧នាក់ ខាងលើនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕