ទូត​អាមេរិក​ប្រកាស​ជ្រើសរើស​យុវជន​កម្ពុជា​ទៅ​រៀន​នៅ​សាលា​យោធា​អាមេរិក

  • 2018-08-14 04:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា តាមរយៈ​ហ្វេសប៊ុក​ផេក​របស់​ខ្លួន នៅ​ថ្ងៃ​ទី១៤ ខែ​សីហា ២០១៨​នេះ បាន​ប្រកាស​ជ្រើសរើស​យុវជន​វ័យ​ក្មេង​កម្ពុជា ដើម្បី​ប្រកួតប្រជែង​ទទួល​បាន​បេក្ខភាព​ទៅ​រៀន​នៅ​សាលា​យោធា​អាមេរិក ដែល​មាន​ដូចជា​សាលា​យោធា West Point សាលា​យោធា​ជើង​ទឹក Annapolis និង​សាលា​យោធា​ឆ្មា​សមុទ្រ New London សម្រាប់​ឆ្នាំ​សិក្សា២០២៣។

រូបភាព៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​
បេក្ខជន​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​ខាង​ក្រោម៖
  • ត្រូវ​នៅ​លីវ និង​យ៉ាង​តិច​មាន​អាយុ ១៧​ឆ្នាំ ប៉ុន្ដែ​មិន​ចាស់​ជាង ២៣​ឆ្នាំ ត្រឹម​ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០១៩

  • មាន​ពិន្ទុ​ប្រកួតប្រជែង​សម្រាប់​ការ​ប្រឡង​តេស្ដ​សិក្សា Scholastic Aptitude Test (SAT) or the American College Test (ACT)

  • ជាប់​ការ​ធ្វើ​តេស្ដ​ភាសា​អង់គ្លេស ដែល​ក្នុង​នោះ រួមមាន TOEFL ឬ English Comprehension Level (ECL)

  • មាន​ពិន្ទុ​ប្រកួតប្រជែង​ដោយ​ការ​វាយ​តម្លៃ​កាយសម្បទា​របស់​បេក្ខជន​ពី​សំណាក់​ស្ថានទូត

  • មាន​ការ​ពិនិត្យ​សុខភាព បញ្ជាក់​ថា គ្មាន​ជំងឺ​ឆ្លង និង​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ

  • ធ្វើ​បាន​ល្អ ក្នុង​ការ​សម្ភាសន៍​ដោយ​សា្ថនទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ៕

ព័ត៌មាន​លម្អិត សូម​ចុច​ទី​នេះ

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;