អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ដំណើរការនូវប្រព័ន្ធថ្មី នៅថ្ងៃស្អែក
- 2018-08-14 23:49:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងដាក់ដំណើរការនូវប្រព័ន្ធថ្មី នៅថ្ងៃស្អែក
ចន្លោះមិនឃើញ
លោកស្រី CHLOE LAPEYRE អគ្គនាយកក្រុមហ៊ុន CAMBODIA Airports មានប្រសាសន៍ថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រភេទថ្មី ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ចេញ-ចូល នៅក្នុងព្រលានយន្តហោះ ជាពិសេសដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅមុខព្រលានយន្តហោះតែម្តង។
លោកស្រីបន្តថា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងបើកឱ្យដំណើរកាចំណតម៉ូតូសាធារណៈ និងចំណតតាក់ស៊ី។ ក្រុមហ៊ុននឹងចាប់ផ្តើមដាក់ឱ្យដំណើរការកាតពណ៌ស្វាយ ដែលមានសារៈសំខាន់ចំនួន០៣ សំខាន់ៗ ដែលធ្វើឱ្យរថយន្តអាចចេញចូលបានលឿនដើម្បីដាក់ភ្ញៀវចុះ និងអត្ថប្រយោជន៍ច្រើនទៀត ដោយមិនតម្រូវឱ្យអ្នកដែលមានកាតប្រភេទនេះ ចុះទៅបង់ប្រាក់ ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យប្រព័ន្ធប្រភេទថ្មីនេះ បើកច្រកទាំងចេញ-ទាំងចូល ដោយស្វ័យប្រវត្តិតែម្តង។
លោកស្រីអគ្គនាយកក្រុមហ៊ុន បានបញ្ជាក់ថា តម្លៃចូលចតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ម៉ូតូកង់បី និងម៉ូតូតម្លៃ ២០០០រៀល គឺបង់នៅបញ្ជរបង់ប្រាក់ របៀបទំនើបគ្មានបុគ្គលិករង់ចាំទទួល គឺបង់លុយក្នុងម៉ាស៊ីនស្វ័យប្រវត្តិ។ ចំណែករថយន្តធុនតូចចតនៅព្រលានយន្តហោះ តម្លៃក្នុង ១៥នាទី តម្លៃ ៤០០០រៀល ចូលចតលើសពី ១៥នាទីឡើងទៅ ត្រូវគិតបន្ថែមទៀត៕