Duterte ឆ្លើយតបនឹងចិន ដែលអះអាងពីកម្មសិទ្ធិនៅជុំវិញកោះសិប្បនិមិត្តក្នុងសមុទ្រចិនខាងត្បូង
- 2018-08-15 05:38:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Duterte ឆ្លើយតបនឹងចិន ដែលអះអាងពីកម្មសិទ្ធិនៅជុំវិញកោះសិប្បនិមិត្តក្នុងសមុទ្រចិនខាងត្បូង
ចន្លោះមិនឃើញ
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយកាលពីថ្ងៃអង្គារម្សិលមិញថា ការអះអាងរបស់ចិន ដែលចាត់ទុកដែនអាកាស នៅពីលើកោះសិប្បនិមិត្ត និងដែនទឹកជុំវិញ ក្នុងតំបន់ជម្លោះសមុទ្រចិនខាងត្បូងជារបស់កម្មសិទ្ធិខ្លួន គឺ «មិនត្រឹមត្រូវនោះទេ»។
ការលើកឡើងរបស់លោក Duterte គឺធ្វើឡើងនៅក្នុងសន្ទរកថាមួយ ដែលក្នុងនោះអគ្គរដ្ឋទូតអាមេរិកប្រចាំហ្វីលីពីន ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោកនាយករដ្ឋមន្ត្រីវ័យ៧៣ឆ្នាំរូបនេះ បានបន្ថែមទៀតថា សិទ្ធិនៃការធ្វើចរាចរ ត្រូវបានធានា ដោយពុំចាំបាច់ទទួលការអនុញ្ញាតពីប្រទេសណា ដើម្បីបរឆ្លងកាត់ដែនសមុទ្រនោះឡើយ។
ទន្ទឹមនឹងនេះ បុរសខ្លាំងហ្វីលីពីនរូបនេះ បានរិះគន់ធ្ងន់ៗទៀតថា ជម្លោះអាចនឹងផ្ទុះឡើង ដោយសារចិនទាមទារឲ្យយន្តហោះ និងនាវាហ្វីលីពីន ចាកចេញពីដែនសមុទ្រចិនខាងត្បូង ខណៈដែលពួកគេ កំពុងបរល្បាតជុំវិញតំបន់នោះ។
គួររម្លឹកដែរថា កាលពីដើមខែសីហាកន្លងទៅ រដ្ឋាភិបាលក្រុងម៉ានីល បានបង្ហាញក្ដីកង្វល់កាន់តែខ្លាំង ចំពោះរដ្ឋាភិបាលក្រុងប៉េកាំង ជុំវិញការកើនឡើងសញ្ញាព្រមានយន្តហោះ និងនាវាហ្វីលីពីន ឲ្យស្ថិតនៅឆ្ងាយពីកោះ និងទឹកដីក្នុងសមុទ្រចិនខាងត្បូង ដែលកំពុងទាមទារដោយប្រទេសទាំងពីរ៕
អត្ថបទទាក់ទង៖ ហ្វីលីពីនព្រួយបារម្ភកាន់តែខ្លាំងឡើង ក្រោយទទួលសញ្ញាព្រមានពីចិនកាន់តែច្រើនឡើង