ចិននឹងផ្តួលជប៉ុន ក្លាយជាអ្នកផ្ដល់វិភាគទាន​ច្រើនលំដាប់​ទី២ ដល់ UN

  • 2018-08-15 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យក្សអាស៊ីចិន ត្រូវ​បាន​​គេ​រំពឹង​ថា នឹង​វ៉ា​ដាច់​ជប៉ុន ​ក្លាយ​ជា​ប្រទេស​ដែល​ផ្ដល់​វិភាគទាន​ច្រើន​ជាង​គេ​បំផុត​លំដាប់​ទី២ ទៅ​ឲ្យ​អង្គការ​សហប្រជាជាតិ (UN) នា​ឆ្នាំ​ ២០១៩​ខាង​មុខ។ កំណត់​ត្រា​ថ្មី​នេះ គឺ​បន្ទាប់​ពី​​ចិន​ កាល​ពី​ឆ្នាំ​២០១១ បាន​ផ្ដួល​ជប៉ុន ​ក្លាយ​ជា​មហា​យក្ស​សេដ្ឋកិច្ច​លំដាប់​ទី ២ ដោយ​តាម​ពីក្រោយ​សហរដ្ឋអាមេរិក​។

ស្នាក់ការកណ្តាលនៃ អង្គការសហប្រជាជាតិ នៅ​បុរី ញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ http://humaninlove.org/)
បើតាម​របាយការណ៍​ថ្មី​មួយ របស់​អង្គការសហប្រជាជាតិ​ បាន​ប៉ាន់ស្មាន​ថា វិភាគទាន​របស់​ចិន​ទៅ​ឲ្យ UN ​បាន​កើន​ឡើង​ដល់ចំនួន ១២% ខណៈ​ជប៉ុន បាន​ធ្លាក់​ចុះ​មក​ត្រឹម ៨,៥៦% ប៉ុណ្ណោះ សម្រាប់​ឆ្នាំ ចន្លោះឆ្នាំ ២០១៩-២០២១។ ចំណែកឯ សហរដ្ឋអាមេរិក ឈរ​លើ​កំពូល​តារាង​ជាមួយ​នឹង​វិភាគទាន ចំនួន ២២%។

គួរ​បញ្ជាក់​ដែរ​ថា សម្រាប់​វិភាគទាន​ទៅ​ឲ្យ​ UN ចន្លោះ​ឆ្នាំ ២០១៦-២០១៨ ចិន បាន​ចំណាយ​ត្រឹម​តែ ៧,៩% ប៉ុណ្ណោះ​ ខណៈ​ជប៉ុន ​បាន​ចំណាយ​លើស​ចិន ២% គឺ​មានចំនួន​ជាង ៩,៦៨% ៕

ប្រភព៖ Mainichi ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;