ចិន ឈរនៅលេខ១ ក្នុង​ចំណោម​ជន​បរទេស ដែល​ប្រព្រឹត្ត​បទល្មើស​ច្រើន​ជាង​គេ​នៅ​កម្ពុជា

  • 2018-08-15 08:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​លទ្ធផល​បង្ក្រាប​បទល្មើស​របស់​អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យដឹង​ថា ជនជាតិ​ចិន​ឈរ​នៅ​លំដាប់​ទី​១ ក្នុង​ករណី​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ជាពិសេស​គ្រឿងញៀន ក្នុង​ចំណោម​ជនបរទេស​ដទៃ​ទៀត​ដែល​រស់នៅ​កម្ពុជា។

សមត្ថកិច្ចកម្ពុជា ចាប់​បញ្ជូន​ជនជាតិចិន ត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ កាលពីខែកក្កដា ឆ្នាំ​២០១៨
ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ត្រីមាស​ទី២ ឆ្នាំ​២០១៨ លោក ថោង លីម អគ្គ​ស្នងការ​រង​នគរបាល​ជាតិ និង​ជា​ប្រធាន​ក្រុម​ព័ត៌មាន​ទាន់​ហេតុការណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ បាន​បញ្ជាក់​ថា ជន​បរទេស​បាន​ប្រព្រឹត្ត​បទល្មើស​លើ​ទឹកដី​កម្ពុជា រយៈ​ពេល​៦ខែ​ដើម​ឆ្នាំ២០១៨​នេះ មាន​ចំនួន ៨៨​ករណី​។

លោក​បន្ត​ថា ​សមត្ថកិច្ច​ឃាត់​ខ្លួន ៣៧៨​នាក់ ស្មើ​នឹង ២៥​សញ្ជាតិ ​ក្នុង​រយៈ​ពេល ៦ខែ​ដើម​ឆ្នាំ​២០១៨។ ​ក្នុង​នោះ ​១៧​ករណី​ ជា​បទល្មើស​គ្រឿងញៀន ស្មើ​នឹង​ជាង ១៩%។ ចំណែក​ជនជាតិ​ដែល​បទល្មើស​ច្រើន​ជាងគេ គឺ​ជនជាតិ​ចិន ដែល​មាន ២៥៧​នាក់ នីហ្សេរីយ៉ា ៣៧​នាក់ វៀតណាម ១៤​នាក់ ថៃ ១២​នាក់ និង​កូរ៉េខាងត្បូង ៨​នាក់។ ភូមិសាស្ត្រ​ដែល​កើត​មាន​ច្រើន​ជាង​គេ​គឺ នៅ​រាជធានីភ្នំពេញ​៕

ប្រភព៖ Vayo Fm ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;