គណបក្ស​ហ៊្វុនស៊ិនប៉ិច ព្រមាន​មន្ត្រី​ខ្លួន​រឿង​ "មាន​អ្នក​រត់ការ​ចង់​បាន​តំណែង"

  • 2018-08-16 01:40:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ការ​លើកឡើង​របស់​សម្តេច ហ៊ុន សែន ថា "មាន​មនុស្ស​មួយ​ចំនួន​ក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​រត់ការ​យក​លុយ" ដើម្បី​តួនាទី​ណាមួយ​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​នោះ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ព្រមាន​ថា បុគ្គល​ណា ឬ​ក្រុម​ណា​នៅក្នុង​គណបក្ស​ ហើយ​មានការ​ពាក់ព័ន្ធ​ចំពោះ​ករណីនេះ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់។

យោងតាម​សេចក្តី​ជូនដំណឹង​របស់​លោក យូ ហុកគ្រី អនុ​ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច និងជា​ប្រធាន​គណៈកម្មការ​ដោះស្រាយ​កិច្ចការ​ទូទៅ កាលពី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨​ថា បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ចំពោះ​បញ្ហា​នេះ យើង​បាន​ហាម​ឃាត់​ដាច់ខាត ពីព្រោះ​មិនមែន​ជា​នយោបាយ​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែលនាំ​ទៅដល់​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះទេ»។

លោក យូ ហុកគ្រី
សូម​រំលឹក​ថា កាលពីព្រឹក​ថ្ងៃទី១៥សីហាម្សិលមិញ សម្តេច ហ៊ុន សែន បានថ្លែង​ក្នុង​ពិធី​​សំណេះ​សំណាល​ជាមួយ​កម្មករ កម្មការិនី នៅ​ខណ្ឌ​សែនសុខ ថា មាន​មន្រ្តី​មួយ​ចំនួន​នៅក្នុង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ យកលុយ​រត់ការ ដើម្បី​ទទួល​បាន​តំណែង​នៅក្នុង​រាជ​រដ្ឋាភិបាល៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;