វៀតណាម គ្រោង​កាត់បន្ថយ​មន្ត្រីស៊ីវិល​ជាង​ ៥ពាន់​​នាក់​ នាឆ្នាំ​២០១៩​ខាង​មុខ

  • 2018-08-16 06:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​នាយករដ្ឋមន្ត្រី​វៀតណាម Nguyen Xuan Phuc បាន​យល់ព្រម​លើ​គម្រោង​កាត់​បន្ថយ​ចំនួន​មន្ត្រី​ស៊ីវិល ចំនួន ២% ស្មើនឹងជាង ៥,៥ពាន់នាក់។ ដូច្នេះ​ចំនួនមន្រ្តី​​ស៊ីវិលវៀតណាម នៅឆ្នាំ​២០១៩​ នឹងមានចំនួនត្រឹម ២៥៩ ៥៩០នាក់ ដែលត្រូវបាន​កាត់​បន្ថយ​ពី​ចំនួន​ ២៦៥ ១០០​នាក់​ក្នុង​ឆ្នាំ២០១៨។ នេះ​បើ​តាម​សារព័ត៌មាន​ Vietnam Express​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ សីហា ឆ្នាំ​២០១៨​នេះ។

សារព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា ចំនួន​មន្ត្រី​ថ្មី​នេះ គឺ​រួមបញ្ចូល​គ្រប់​មន្ត្រី​ស៊ីវិល​ទាំង​អស់ ដែល​កំពុង​ធ្វើ​ការ​នៅ​ស្ថាប័ន​រដ្ឋ និង​អង្គការ​រដ្ឋបាល ព្រម​ទាំង​មន្ត្រី​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស សមាគម​ពិសេស និង​មន្ត្រី​ស៊ីវិល​បម្រុង​ផង​ដែរ។

លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ថ្លែង​នាពេល​កន្លង​មក (រូបថត៖ Reuters)
យ៉ាង​ណា​មិញ ​បណ្ដា​មន្ត្រី​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រសួង​សន្តិសុខ​សាធារណៈ ក្រសួង​ការពារ​ជាតិ រដ្ឋបាល​សាធារណៈ​ និង​មន្ត្រី​ស៊ី​វិល​ថ្នាក់​ឃុំ ត្រូវ​បាន​លើក​លែង​ចេញ​ពី​គម្រោង​កាត់​បន្ថយ​ថ្មី​នេះ។

គួរ​រម្លឹក​ថា កាល​ពី​ឆ្នាំ​២០១៧ នាយករដ្ឋមន្ត្រី​វៀតណាម បាន​បញ្ជា​ឲ្យ​ការិយាល័យ​រដ្ឋាភិបាល កាត់​បន្ថយ​ចំនួន​បុគ្គលិក ចន្លោះ​ពី ១,៥% ទៅ ២% ជា​រៀងរាល់​ឆ្នាំ រយៈ​ពេល ៥ ឆ្នាំ​ទៅ​មុខ​ទៀត ដើម្បី​សន្សំសំចៃ​ថវិកា​រដ្ឋ៕

ប្រភព៖ Vietnam Express ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;