ប្រតិភូជាន់ខ្ពស់ចិន​ នឹង​ទៅ​ជជែក​បញ្ហា​ជម្លោះពាណិជ្ជកម្មជាមួយអាមេរិក​

  • 2018-08-16 06:41:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Wang Shouwen  នឹង​ធ្វើទស្សនកិច្ច​ទៅ​កាន់​សហរដ្ឋអាមេរិក នៅ​ខែ​ក្រោយ​ ដើម្បី​ពិភាក្សា​​​អំពី​បញ្ហាពាណិជ្ជកម្ម និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង២ ដែល​បានកើតឡើង​​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។​ នេះ​បើ​តាម​ការ​សេចក្តីប្រកាស​របស់​ក្រសូងពាណិជ្ជកម្ម​ចិន នៅ​ថ្ងៃ​ទី​១៦ សីហា​នេះ។

អនុរដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចិន លោក Wang Shouwen ថ្លែង​នាពេល​កន្លង​មក (រូបថត៖ Reuters)
បើ​តាម​សេចក្ដីប្រកាស​ដដែល​ បាន​ឲ្យ​ដឹង​ថា លោក Wang Shouwen នឹង​ទៅ​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​រតនាគារ​អាមេរិក លោក David Malpass ដើម្បី​​ជជែក​អំពី​បញ្ហា​នេះ។

សូម​​រំលឹក​ថា ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង បាន​ចាប់​ផ្ដើម​សង្គ្រាម​ពាណិជ្ជកម្មរវាង​គ្នា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ ដោយ​ប្រទេស​ទាំង​២ បាន​ដំឡើង​ពន្ធ​នាំចូល​ប្រមាណ​២៥% លើ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក​៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;