មេទ័ព ២រូប ជាប់​ជា​តំណាងរាស្រ្ដ អាណត្តិ​ថ្មីនេះ

  • 2018-08-16 08:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោង​តាម​លទ្ធផល​ផ្លូវការ​ដែលប្រកាស​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ថ្ងៃទី១៥ ខែសីហា​ បាន​បង្ហាញ​ថា មន្រ្ដី​យោធា​ជាន់ខ្ពស់ ២រូប បាន​ជាប់​ជា​តំណាងរាស្រ្ដ នៅ​ក្នុង​រដ្ឋសភា អាណត្តិ​ទី៦ នេះ។

មន្រ្ដី​យោធា​ជាន់ខ្ពស់​ទាំង ២រូប​នោះ រួមមាន៖

  • ​នាយឧត្តមសេនីយ៍ ប៉ុល សារឿន អតីត​អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ដ នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ
នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន
- **នាយ​ឧត្តម​សេនីយ៍ គន់ គីម** អតីត​អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះនៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្រ្ដ នៅ​មណ្ឌល​ខេត្ត​ឧត្តរមានជ័យ
នាយ​ឧត្តមសេនីយ៍ គន់ គីម

សូមបញ្ជាក់ថា មេទ័ព​ទាំង២រូបខាងលើ បាន​ព្យួរ​មុខ​តំណែងយោធា​ នៅ​ពេល​ឈរឈ្មោះ​ជា​បេក្ខជន​តំណាងរាស្រ្ដ តាំង​ពី​ខែឧសភា ឆ្នាំ២០១៨ មក​ម្ល៉េះ។ ការ​ព្យួរឈ្មោះនេះ គឺ​ដោយសារ​តែ​​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ មាត្រា ២៤ បាន​ចែង​ថា មន្រ្ដីរាជការ​ស៊ីវិល មន្រ្ដីតុលាការ កងកម្លាំង​នគរបាល​ជាតិ កង​យោធពល​ខេមរភូមិន្ទ ក្នុង​មុខ​តំណែង​ គ្មាន​សិទ្ធិ​ឈរឈ្មោះ​ជា​បេក្ខជន​បោះឆ្នោត​នោះទេ។

ក្រោយ​ការ​ព្យួរឈ្មោះ​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃប្រទេស បាន​ទទួល​ភារកិច្ច​ ធ្វើ​ជា​អគ្គ​មេបញ្ជាការ​ស្ដីទី នៃ​កងយោធពលខេមរភូមិន្ទ ជំនួស​នាយឧត្តមសេនីយ៍ ប៉ុល សារឿន ខណៈ​ឧត្តមសេនីយ៍​ឯក ហ៊ុន ម៉ាណែត នាយ​រង​សេនា​ធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ បាន​ទទួល​ភារកិច្ច​ ជាអគ្គ​មេបញ្ជាការ​រង​ នាយ​សេនាធិការ​ចម្រុះស្ដីទី​ ជំនួស​នាយ​ឧត្តម​សេនីយ៍ គន់ គីម៕

ចុចអាន​អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សុខ សុវត្ថិ

;