Macron ថា ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​តួកគី គឺ​មាន​សារៈសំខាន់​​​ចំពោះ​បារាំង

  • 2018-08-17 04:48:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan និង​សមភាគី​បារាំង លោក Emmanuel Macron បាន​ជជែក​ពិភាក្សា​គ្នា​តាម​រយៈ​ទូរសព្ទ កាល​ពី​ថ្ងៃ​ទី ១៦ ​សីហា​ម្សិល​មិញ។ ក្នុងនោះ​​លោក​ប្រធានាធិបតី Macron បាន​ប្រាប់​ទៅ​កាន់​លោក Erdogan ថា ​ស្ថិរភាព​សេដ្ឋកិច្ច​របស់​តួកគី គឺ​មាន​សារៈសំខាន់​ចំពោះ​ប្រទេស​បារាំង។

បើ​តាម​ការ​ចុះផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​តួកគី  Anadolu ឱ្យដឹងថា ក្នុង​ជំនួប​តាម​ទូរសព្ទ​នេះ មេ​ដឹក​នាំ​ទាំង​២ បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ ទៅលើ​សារៈសំខាន់​នៃ​ការអភិវឌ្ឍចំណង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច។ ជាមួយគ្នា​នេះ មេ​ដឹក​នាំ​ទាំង​២ ក៏​បាន​យល់​ព្រម​បញ្ជូន​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​២ ជួប​គ្នា​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ផង​ដែរ​។

លោក Macron និង Erdogan ជួបគ្នាកាលពី​ពេល​កន្លងមក (រូបថត៖ Xinhua)
គួរ​បញ្ជាក់​ដែរ​ថា ការ​ជជែក​ពិភាក្សា​នេះ គឺ​ធ្វើ​ឡើង ស្រប​ពេល​ដែល​សហរដ្ឋអាមេរិក​ និង​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​សំខាន់​របស់​ NATO កំពុង​ប្រឈម​មុខ​ដាក់​គ្នា​ទាំង​ផ្នែក​ការទូត និង​ជម្លោះ​ពាណិជ្ជកម្ម ដែល​បាន​បណ្ដាល​ឲ្យ​រូបិយវត្ថុ​របស់​តួកគី​ បាន​ធ្លាក់​ចុះ​តម្លៃ​យ៉ាង​គំហុក​ នា​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​នេះ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;