រុស្ស៊ី ត្រៀម​ពង្រឹង​ភាព​​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​ចិន

  • 2018-08-17 08:09:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​រុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​និយាយ​កាល​ពី​ថ្ងៃ​ ១៥ ​សីហា​ថា រុស្ស៊ី ​ត្រៀម​ខ្លួន​រួច​រាល់​ ដើម្បីពង្រឹង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​កម្រិត​ទ្វេ​ភាគី​ជាមួយចិន។ ការ​លើក​ឡើង​​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក ពូទីន ជាមួយ​ លោក Yang Jiech ដែល​ជា​សមាជិក​​ការិយាល័យ​នយោបាយ​នៃ​​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន កាលពីថ្ងៃទី​១៥ ​ខែសីហា ឆ្នាំ​២០១៨​ នៅក្រុង Sochi ប្រទេស​រុស្ស៊ី។

លោក ពូទីន ចាប់ដៃជាមួយ​លោក Yang Jiech កាល​ពី​ថ្ងៃ​ទី ១៥ សីហា​កន្លង​ទៅ នៅ​ឯទីក្រុង Sochi ប្រទេសរុស្ស៊ី (រូប​ថត៖​ Xinhua)
លោក ពូទីន បាន​និយាយ​ទៀត​ថា លោក និង​លោក​ប្រធានាធិបតី​ចិន ស៊ី​ ជិនពីង បាន​សម្រេច​នូវ​កិច្ចព្រមព្រៀង​សំខាន់​ថ្មី​មួយ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​ BRICS ដែល​ធ្វើ​ឡើង​​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាល​ពី​ខែ​មុន។

ទន្ទឹម​នឹងនេះ បុរស​ខ្លាំង​រុស្ស៊ី​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ចិន គឺ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​ទាំង​២ និង​ពិភពលោក​ទាំង​មូល។

ជា​ចុង​ក្រោយ ប្រធានាធិបតី​រុស្ស៊ី​វ័យ​ ៦៥ ​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា លោក កំពុង​ស្វែង​រក​ឱកាស​ដើម្បី​ជួប​ជាមួយ​លោក​ស៊ី ជិនពីង​ម្តង​ទៀត នា​ពេល​ឆាប់ៗ​នេះ៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

;