ស្តាតរបស់ក្លឹបអាស៊ីអឺរ៉ុប ត្រូវបានទឹកជន់លិចជិតដល់ដំបូល
- 2018-08-17 08:44:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តាតរបស់ក្លឹបអាស៊ីអឺរ៉ុប ត្រូវបានទឹកជន់លិចជិតដល់ដំបូល
ចន្លោះមិនឃើញ
កីឡដ្ឋានរបស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបដែលមានទីតាំងនៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ត្រូវទឹកជន់លិច ស្ទើរតែបាត់រូបរាងទាំងស្រុងដោយនៅសល់តែដំបូលអគារនៃកីឡដ្ឋានតែប៉ុណ្ណោះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្លឹបអាស៊ីអឺរ៉ុប យូណាយធីត កាលពីថ្ងៃ១៥ ខែសីហាបានឱ្យដឹងថា កីឡដ្ឋាន AEU Sport Park នេះត្រូវបានទឹកទន្លេមេគង្គជន់លិចកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
ក្នុងសេចក្ដីជូនដំណឹងនេះក៏បានបញ្ជាក់ដែរថា ដោយសារតែការជន់លិចកីឡដ្ឋាននេះ ក្លឹបអាស៊ីអឺរ៉ុប នឹងធ្វើការផ្លាស់ប្ដូរមករៀបចំធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគនៅពហុកីឡដ្ឋានជាតិចំនួន ២ប្រកួត៖
១. សប្តាហ៍ទី១៨ ត្រូវនឹងថ្ងៃអាទិត្យទី១៩ សីហា ២០១៨ អាស៊ីអឺរ៉ុប Vs អគ្គិសនីកម្ពុជា
និង២. សប្តាហ៍ទី២០ ថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១៨ អាស៊ីអឺរ៉ុប Vs ភ្នំពេញក្រោន។
សូមបញ្ជាក់ថា កីឡដ្ឋាន AEU Sport Park របស់ក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបនេះត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១៥ ហើយត្រូវបានសម្ពោធនៅពាក់កណ្ដាលខែតុលា ឆ្នាំ២០១៧ ដោយចំណាយទឹកប្រាក់ក្នុងការសាងសង់ប្រមាណកន្លះលានដុល្លារ៕