បេក្ខជន​មួយ​ចំនួន មាន​បញ្ហា​សុខភាព ពេល​កំពុង​ប្រឡង​បាក់ឌុប ព្រឹកនេះ (បណ្ដុំរូបភាព)

  • 2018-08-20 01:50:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងអប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា ស្ថានភាព​បេក្ខជន​ប្រឡង​នៅ​តាម​មណ្ឌល​មួយ​ចំនួន​មាន​បញ្ហា​សុខភាព ក្នុង​​អំឡុង​ពេល​នៃ​​ដំណើរ​ការ​​សំណេរ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយភូមិ នា​ព្រឹក​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៨។

​អាការៈ​របស់​ បេក្ខជន​ទាំង​នោះ មាន​ដូចជា វិល​មុខ ខ្យល់គរ ក្អួត ជាដើម​។ ក្នុង​នោះ បេក្ខជន​ខ្លះ បាន​បន្ត​ការ​ប្រឡង​ឡើង​វិញ បន្ទាប់​ពី​មាន​អាការៈ​ធូរ​ស្រាល​ក្រោយ​ទទួល​បាន​ជំនួយ សង្គ្រោះ​បឋម ពី​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ការ​នៅ​តាម​មណ្ឌល​នោះ៕

បេក្ខជនសន្លប់ នៅខេត្តកំពង់ស្ពឺ
បេក្ខជន​ប្រឡងនៃមណ្ឌលវិទ្យាល័យក្រុងក្រចេះខាងកើត មាន​អាការៈស្លេកស្លាំងខ្លាំង ត្រូវបានជួយសង្គ្រោះដោយបញ្ចូន​ទៅមន្ទីរពេទ្យខេត្តក្រចេះ

(រូបថត៖ ក្រសួងអប់រំ យុវជន និងកីឡា)

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;