តារា​រូប​ណា​ខ្លះ ប្រឡង​បាក់ឌុប នាព្រឹក​នេះ?​

  • 2018-08-20 03:24:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ (បាក់ឌុប) បាន​ចាប់​ផ្តើម​ហើយ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨នេះ ដោយ​មាន​បេក្ខជន​ចូលរួម​ចំនួន​ ១១៧០៦១​នាក់ ក្នុង​នោះ​តារា​វ័យក្មេង​កំពុង​មាន​ប្រជាប្រិយ​ភាព​ក្នុង​ស្រទាប់​មិត្ត​យុវវ័យ​ក៏​មាន​វត្តមាន​ក្នុង​ការ​ប្រឡង​នេះ​ផង​ដែរ។

១. ម៉ម ពេជ្ជរិទ្ធ៖ បរាជ័យ​ឆ្នាំមុន តារា​ចម្រៀង​ក្នុង​ក្រុម SmallWorldSmallBand បាន​បង្ហាញ​ជំហរ​ជា​ថ្មី ក្នុង​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ ​ទោះ​បី​ជា​មាន​ការ​មមាញឹក​នឹង​ការងារ​ផលិត​បទ​ចម្រៀង​ថ្មី និង​ការ​ឡើង​សម្ដែង​​​ក្តី។ ពេជ្ជរិទ្ធ ​ប្រាប់​ថា​ ខ្លួន​ឆ្លៀត​ពេល​ដែល​អាច​ធ្វើ​បាន​ដើម្បី​រៀន​ត្រៀម​ដោយ​ខ្លួន​ឯង និង​មាន​គ្រូ​មក​បង្រៀន​បន្ថែម​ ​។ ហ្វេន Page របស់​ក្រុម​តូច​បាន​ជូនពរ ពេជ្ជរិទ្ធ ឲ្យ​ប្រឡង​ថ្នាក់​ទី១២​ជាប់ រួម​ជាមួយ​ពាក្យ​ពេចន៍​លើក​ទឹក​ចិត្ត​ជា​ច្រើន។

ម៉ម ពេជ្ជរិទ្ធ សម្ដែងក្នុងកម្មវិធីមួយ
២.សុវត្ថិ មុន្នី​នាគ៖ កូន​ប្រុស​ទី​២​ របស់​កំពូល​តារា​ចម្រៀង ព្រាប សុវត្ថិ រូប​នេះ​ក៏​ចូលរួម​ក្នុង​ការ​ប្រឡង​បាក់​ឌុប​នា​ព្រឹក​នេះ​ដែរ។ ក្នុង​បណ្តាញ IG របស់ មុន្នីនាគ មាន​អ្នក​គាំទ្រ​ជា​ច្រើន​ជូនពរ​ឲ្យ​កំលោះ​សង្ហា​រូប​នេះ​ប្រឡង​ជាប់​ជា​ស្ថាពរ៕
សុវត្ថិ មុន្នី​នាគ

ប្រភព៖ Sabay News អត្ថបទ៖ ដេត ធន្នី

អត្ថបទថ្មី
;