ព្រះមហេសី​របស់​អតីត​ស្តេចថៃ​ ភូមិវិបុល​ យាងចូលមន្ទីរពេទ្យ​ កាលពីព្រឹកមិញ

  • 2018-08-20 08:10:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ព្រះអគ្គមហេសី​ថៃ​ ព្រះ​នាម Sirikit បាន​យាង​ចូល​សម្រាក​នៅ​មន្ទីរ​ពេទ្យ Chulalongkorn ក្នុង​ទីក្រុង បាងកក ដើម្បី​ព្យាបាល​ ជំងឺ​ផ្ដាសាយ​ធំ។ នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​ខុទ្ទកាល័យ​ព្រះរាជវាំង​ថៃ នៅ​ថ្ងៃ​ទី ២០ ​សីហា​នេះ។

ព្រះអគ្គមហេសី Sirikit អមដោយ​ព្រះមហាក្សត្រថៃ Maha Vajiralongkorn និង​ព្រះនាងម្ចាស់ Maha Chakri Sirindhorn កាល​ពីពេល​ថ្មីៗកន្លង​ទៅ​នេះ (រូបថត៖ Thai Royal)
សេចក្តី​ប្រកាស​ដដែល​ បាន​ឲ្យ​ដឹង​ទៀត​ថា ស្ថានភាព​របស់​ព្រះ​អគ្គមហេសី Sirikit បាន​ធូរស្រាល​ច្រើន ប៉ុន្តែ​ទ្រង់ នឹង​ត្រូវ​យាង​គង់​ នៅ​មន្ទីរពេទ្យ​ ដើម្បី​ទទួល​ការ​ឃ្លាំមើល​ពី​ក្រុមគ្រូពេទ្យ​បន្ថែម​ទៀត។

គួរ​បញ្ជាក់​ថា ព្រះអគ្គមហេសី​ថៃ​ព្រះជន្ម ៨៦​ព្រះ​វង្សា​អង្គ​នេះ គឺ​ជា​ព្រះមហេសី​របស់​អតីត​ព្រះ​មហាក្សត្រ​ថៃ​ ភូមិវិបុល​ អាឌុលយ៉ាដេត ដែល​បាន​យាង​ចូលទិវង្គត​ កាល​ពី​ឆ្នាំ​២០១៦ កន្លងទៅ​។ ​ហើយ​ទ្រង់​ ក៏​ជា​ព្រះមាតា​របស់​ព្រះមហាក្សត្រ​ថៃ​បច្ចុប្បន្ន​ Maha Vajiralongkorn ផង​ដែរ៕

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;