យុវជន​បាទី ៩នាក់ ប្រឡង​បាក់​ឌុប នៅ​ថ្ងៃ​នេះ

  • 2018-08-20 07:50:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន​សាលា​បាល់ទាត់​បាទី​អាយុ​ក្រោម​១៨​ឆ្នាំ​ (U18) ចំនួន​៨រូប និង ពី​ក្រុម​អាយុ​ក្រោម​១៦ឆ្នាំ (U16) ​ចំនួន​មួយ​រូប​ បាន​ចូលរួម​ការ​ប្រឡង​សញ្ញា​បត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) សម្រាប់​ឆ្នាំ​សិក្សា ២០១៧-២០១៨ នៅ​ថ្ងៃ​ទី​២០ និង ​២១ ខែ​សីហា​នេះ។ នេះបើតាម​ការ​ចុះផ្សាយ​របស់​វេបសាយ​គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា។

យុវជនបាទី ដែលត្រូវប្រឡងបាក់ឌុប (រូបថត៖ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា)
សម្រាប់​យុវជន​ពី​ក្រុម U18 បាទី មាន​អ្នកចាំទី ហ៊ុល គឹមហ៊ុយ, ផាច សុជាវីឡា, ទៀត គឹមហេង, សឿត ណាវ៉ា, រ័ត្ន ប៊ុននូ, លន ថេន, ទេស សម្បត្តិ និង ស៊ាន សុភក្ត្រា។ ចំណែក យុវជន​បាទី​ U16 គឺ អាត អូនតូច។

អ្នកចាំទី ហ៊ុល គឹមហ៊ុយ ឲ្យដឹង​ថា ខ្លួន​មាន​ការ​ព្រួយបារម្ភ​ខ្លះ​ដែរ​ចំពោះ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​វិទ្យាល័យ​នេះ ព្រោះ​ត្រូវ​ហាត់​ផង និង ប្រកួត​ថែម​ទៀត ប៉ុន្តែ​ពួកគេ​នឹង​ប្រឹងប្រែង​បំពេញ​គ្រប់​វិញ្ញាសា ​ឲ្យ​បាន​ល្អ​។

សមាជិក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​១៨ឆ្នាំ ដដែល​បន្ត​ថា ពួកគេ​ត្រូវ​ប្រឡង​នៅ​មណ្ឌល​ខេត្ត​តាកែវ​ទាំងអស់​គ្នា​។

ហ៊ុល គឹមហ៊ុយ បន្ថែម​ថា ក្រោយ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី១២ កីឡាករ​មួយ​ចំនួន​នឹង​ចាកចេញ​ពី​សាលា​បាល់ទាត់​ជាតិ​បាទី ប៉ុន្តែ​រូបគេ​មិន​ទាន់​ផុត​បេសកកម្ម​នៅ​ឡើយ​ទេ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;