ពេទ្យជំនាញពីអូស្ត្រាលី នឹងមកកម្ពុជាព្យាបាលអ្នកជំងឺឥតគិតថ្លៃរយៈពេល ៦ថ្ងៃ
- 2018-08-22 03:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេទ្យជំនាញពីអូស្ត្រាលី នឹងមកកម្ពុជាព្យាបាលអ្នកជំងឺឥតគិតថ្លៃរយៈពេល ៦ថ្ងៃ
ចន្លោះមិនឃើញ
យោងតាមសេចក្ដីជូនដំណឹងរបស់អង្គការ Cambodia Vision បានឲ្យដឹងថា ក្រុមគ្រូពេទ្យជំនាញស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលីរបស់អង្គការ Cambodia Vision នឹងមកព្យាបាល វះកាត់ឲ្យប្រជាពលរដ្ឋខ្មែរឥតគិតថ្លៃរយៈពេលចំនួន ៦ថ្ងៃ។
ជំងឺដែលត្រូវព្យាបាល និងវះកាត់ មានដូចជា ភ្នែកឡើងបាយ និងដុះកន្ទុយថ្លែន។ បន្ថែមពីនេះ ក៏មានការពិនិត្យជូនអ្នក គ និងថ្លង់ផងដែរ។
ការព្យាបាល វះកាត់ និងពិនិត្យ នឹងធ្វើឡើងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។ លេខសម្រាប់ទំនាក់ទំនងមាន ០៨៩ ៧៤ ០១ ០១/ ០៩៦ ៩៤ ៦៩ ០១១/ ០៩៧ ៥៥ ៨១ ០០១៕