ក្រសួងអប់រំ បង្ហាញថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបហើយ
- 2018-08-22 03:11:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអប់រំ បង្ហាញថ្ងៃប្រកាសលទ្ធផលប្រឡងបាក់ឌុបហើយ
ចន្លោះមិនឃើញ
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់នៅថ្ងៃទី ២២ សីហា ឆ្នាំ២០១៨នេះថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវប្រកាសនៅរសៀលថ្ងៃទី១១ កញ្ញា ឆ្នាំ២០១៨ ចំពោះមណ្ឌលប្រឡងនៅ រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចំណែកឯបណ្ដាខេត្តផ្សេងៗទៀត នឹងត្រូវប្រកាសនៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០១៨។
គូររម្លឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ត្រូវបានបញ្ចប់ហើយ កាលពីថ្ងៃទី២១ សីហាឆ្នាំ២០១៨ម្សិលមិញនេះ។ បើតាមទិន្នន័យរបស់ក្រសួង បានបង្ហាញថា ការប្រឡងនេះ មានបេក្ខជន បានចុះឈ្មោះប្រឡងសរុបចំនួន ១១៥ ២៦៨ នាក់ (ស្រី ៥៨ ១៥៨នាក់) និងមានមណ្ឌលប្រឡងចំនួន ១៨៦ មណ្ឌល។ ក្នុងនោះបេក្ខភាពអវត្តមាន មានចំនួន ១៨៩៩នាក់ (ស្រី ៧៤៤នាក់) ស្មើនឹង ១,៦៥%៕