ចិន ចង់ធ្វើ​សមយុទ្ធ​យោធា​ទៀងទាត់​ជាមួយ​អាស៊ាន នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង

  • 2018-08-22 04:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ចិន បាន​ស្នើឱ្យ​អាស៊ាន​ ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​ជាមួយ​ខ្លួន ជា​ទៀតទាត់​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង។ នេះ​បើតាម​ចុះផ្សាយ​របស់ Bangkok Post កាលពី​ថ្ងៃទី​២១ សីហា​ម្សិលមិញ ដែល​បាន​ដកស្រង់​សម្តី​ពី​ប្រភព​មន្រ្តី​ការទូត​អាស៊ាន​១រូប។

បើតាម​ប្រភព​ដដែល ចិន​ក៏បាន​ប្រាប់​អាស៊ាន​ដែរ​ថា មិនត្រូវ​ឱ្យ​ប្រទេស​ណាមួយ​ដែល​ស្ថិតនៅ​ក្រៅ​តំបន់​នេះ (ទំនង​សំដៅ​ទៅលើ​អាមេរិក) ចូលរួម​ក្នុង​សមយុទ្ធ​ ដោយ​គ្មានការ​ឱ្យ​ដំណឹង​ជាមុន ឬការ​ព្រមព្រៀង​នោះ​ឡើយ។

នាវាចិន ធ្វើសមយុទ្ធក្នុងសមយុទ្ធចិនខាងត្បូងត្បូង នាពេលកន្លងមក។ រូបថត៖ Reuters
សំណើ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោយ​ពេលដែល​ចិន និង​ប្រទេស​អាស៊ាន បាន​ធ្វើ​សមយុទ្ធ​រួមគ្នា​ កាលពី​ដើមខែ​សីហា​នេះ​ នៅ​មូលដ្ឋាន​ទ័ពជើងទឹក Changi ប្រទេស​សិង្ហបុរី។ សមយុទ្ធ​នេះ គឺផ្តោត​ទៅលើ​កិច្ច​សហប្រតិបត្តិការ​រក្សា​សុវត្ថិភាព​តាមផ្លូវ​សមុទ្រ ប៉ុន្តែ​ធ្វើឡើង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​នៅលើតុ​តែ​ប៉ុណ្ណោះ។ ចំណែក​សមយុទ្ធ​ពិតជាក់​ស្តែង នឹង​ធ្វើឡើង​នៅដែន​ទឹក​ជិត​ប្រទេស​ចិន នាខែ​តុលា​ខាងមុខ​នេះ។

គួរកត់​សម្គាល់​ថា សំណើ​សុំធ្វើ​សមយុទ្ធ​របស់​ចិន ជាមួយ​អាស៊ាន គឺ​ធ្វើឡើង​ក្នុងពេល​ដែល​ចិន កំពុង​មាន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​នឹង​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន ដូចជា ប៊្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;