ទូរសព្ទ Xiaomi ម៉ូដែលថ្មី ប្រើឈីបខ្លាំង SD 845 តែតម្លៃត្រឹម៣០០ដុល្លារ
- 2018-08-22 09:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ Xiaomi ម៉ូដែលថ្មី ប្រើឈីបខ្លាំង SD 845 តែតម្លៃត្រឹម៣០០ដុល្លារ
ចន្លោះមិនឃើញ
ដើម្បីពង្រីកទីផ្សារក្នុងប្រទេសឥណ្ឌា ក្រុមហ៊ុន Xiaomi បានបង្កើតម៉ាកទូរសព្ទថ្មីមួយមានឈ្មោះថា POCO ហើយថ្ងៃនេះស្មាតហ្វូនដំបូងរបស់ POCO បានបង្ហាញជាផ្លូវការ មានលក្ខណៈសម្បត្តិខ្ពស់ និងតម្លៃធូរថ្លៃបំផុត។
POCO F1 គឺជាស្មាតហ្វូនប្រើនូវបន្ទះឈីប Snapdragon 845 ដែលមានលក់ក្នុងតម្លៃធូរថ្លៃបំផុត។ ក្រៅពីបន្ទះឈីបខ្លាំងស្មាតហ្វូននេះ ក៏មានលក្ខណៈសម្បត្តិពិសេសៗដូចខាងក្រោម៖
កាមេរ៉ាមុខមានកម្រិត ២០ MP មាន Aperture f/2.0 និងមានមុខងារ Portrait Mode
មាន RAM ទំហំ ៦ GB បូកនឹងអង្គផ្ទុក ៦៤ GB ហើយក៏មានប្រភេទ ៦ GB + ១២៨ GB និង ៨ GB + ២៥៦ GB ផងដែរ
ថ្មមានទំហំធំដល់ ៤០០០ mAh
អាចដោះសោដោយប្រើផ្ទៃមុខ
- មានរន្ធដោតកាស 3.5 mm
POCO F1 ក៏មានជាប្រភេទ Amored Edition ដែលផ្នែកខាងក្រោយមានស្រោបដោយសារធាតុពិសេស Kevlar មានលក់ក្នុងតម្លៃ ៤២៩ ដុល្លារ។ ស្មាតហ្វូននេះនឹងមានលក់ជាផ្លូវការនៅប្រទេសឥណ្ឌា នាថ្ងៃទី ២៩ ខែសីហាខាងមុខ៕
រូបថត៖ Android Central