អង់គ្លេស បន្តផ្ដល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា
- 2018-08-23 00:44:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង់គ្លេស បន្តផ្ដល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា
ចន្លោះមិនឃើញ
លោក ម៉ាក ហ្វីល (Mark Field) អនុរដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស ទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក ក្នុងឱកាសជំនួប ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានអះអាងថា អង់គ្លេសនឹងបន្តផ្តល់ការអនុគ្រោះផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា។
លោកបន្តថា ចំពោះបញ្ហាសន្តិសុខ ដូចជាគ្រឿងញៀន ភេរវកម្ម នៅក្នុងតំបន់អាស៊ានត្រូវចាត់ទុកថា ជាបញ្ហាសាកល ដែលត្រូវរួមគ្នាដោះស្រាយទាំងអស់គ្នា។
លោក ម៉ាក ហ្វីល មកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ ២៣ ខែសីហានេះ ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី ចំនួន ៦ប្រទេស រួមមាន ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ព្រុយណេ ឡាវ និងប្រទេសកម្ពុជា៕