Duterte ចោទ​ភ្នាក់ងារអាមេរិក​ថា លួច​ស្ដាប់​លោក​និយាយ​ទូរសព្ទ និង​ចង់​ធ្វើឃាត​លោក

  • 2018-08-23 01:53:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ថ្លែង​នៅ​ក្រុង Cebu កាលពី​ថ្ងៃ​ទី២១​សីហា លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​មាន​ប្រសាសន៍​ថា ភ្នាក់ងារ CIA នៃ​សហរដ្ឋអាមេរិក បាន​លួច​ស្ដាប់​ការ​សន្ទនា​របស់​លោក និង​អាច​ធ្វើឃាត​រូប​លោក​ថែម​ទៀត​ផង​។

«ខ្ញុំ​ដឹង​ថា អាមេរិក​កំពុង​តែ​ស្ដាប់​ខ្ញុំ។ ខ្ញុំ​ដឹង​ច្បាស់​ថា CIA ពួកគេ​នេះ​ហើយ ដែល​នឹង​សម្លាប់​ខ្ញុំ»។ នេះ​ជា​សម្ដី​របស់​លោក Duterte ។

លោក Duterte កំពុងនិយាយទូរសព្ទ (រូបថត៖ Reuters)
ដើម្បី​ចៀសវាង​ការ​លួច​ស្ដាប់​តាម​ស្មាតហ្វូន​ពី​មហា​អំណាច​មួយ​ចំនួន ប្រធានាធិបតី​វ័យ៧៣​ឆ្នាំ​ខាងលើ បាន​បង្ហើប​ថា លោក​កំពុង​ពិចារណា​ក្នុង​ការ​ប្រើប្រាស់​ទូរសព្ទ​ស៊េរី​ធម្មតា​មួយ ដែលគេ​​មិន​អាច​លួច​ស្ដាប់ បាន​ដោយ​ងាយ​ស្រួល​ឡើយ។

ទីក្រុង​វ៉ាស៊ីនតោន បាន​បង្ហាញ​ព្រួយបារម្ភ​ពី​ការ​ធ្លាក់ចុះ​សិទ្ធិ​មនុស្ស​នៅ​ហ្វីលីពីន ជុំវិញ​សង្គ្រោម​ប្រឆាំង​គ្រឿងញៀន​របស់​លោក Duterte ។ ដូច្នេះ ហ្វីលីពីន បាន​ងាក​ទៅ​រក​ប្រទេស​ចិន និង​រុស្ស៊ី វិញ។

កាលពី​ឆ្នាំ២០១៧ ក្រុង​មូស្គូ និង​ក្រុង​ម៉ានីល ចុះ​កិច្ច​ព្រមព្រៀង​យោធា​មួយ ស្ដីពី​ការ​ផ្គត់ផ្គង់​កាំភ្លើង​របស់​ម៉ាក Kalashnikov ជាង ៥​ពាន់​គ្រឿង ដោយ​មិន​យក​ប្រាក់ ដើម្បី​រួមចំណែក​ក្នុង​ការ​ប្រឆាំង​នឹង​ក្រុម​បះបោរ​ឥស្លាម។ បើ​ទោះបី​ជា​ទទួលរង​សម្ពាធ​ពី​សហរដ្ឋ​អាមេរិក​ក៏​ដោយ ក៏​រដ្ឋាភិបាល​លោក Duterte កំពុង​ពិចារណា​ទិញ​បន្ថែម​នូវ​ នាវា​ល្បាត ឧទ្ធម្ភាគចក្រ រថយន្ត​យោធា និង​នាវា​មុជទឹក​ពី​រុស្ស៊ី។

ពាក់ព័ន្ធ​នឹង​ការ​ទទួល​អាវុធ​ពី​រុស្ស៊ី លោក Randall Schriver អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក ទទួល​បន្ទុក​កិច្ចការ​សន្តិសុខ​អាស៊ី និង​ប៉ាស៊ីហ្វិក កាលពី​ដើម​ខែ​សីហា​នេះ​បាន​ធ្វើការ​ព្រមាន​ក្រុង​ម៉ានីល​ពី​ការ​ទទួល​យក​អាវុធ​ពី​រុស្ស៊ី។ លោក Schriver អះអាង​ថា ហ្វីលីពីន កំពុង​វិនិយោគ​លើ​ទំនាក់ទំនង​មួយ​ជាមួយ​រុស្ស៊ី​៕

ប្រភព៖ RT ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;