ក្រសួងដែនដី សម្រេចដាក់ឱ្យប្រើប្រាស់ប្លង់ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវកង់
- 2018-08-23 07:28:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងដែនដី សម្រេចដាក់ឱ្យប្រើប្រាស់ប្លង់ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវកង់
ចន្លោះមិនឃើញ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចដាក់ឱ្យប្រើប្រាស់ប្លង់ស្ថាបត្យកម្មចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង និងគន្លងផ្លូវទោចក្រយាន (កង់) សម្រាប់សាធារណជន និងជនពិការ។ សេចក្តីសម្រេចនេះ ចុះហត្ថលេខាដោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៨ និងទើបតែត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី២២ ខែសីហាម្សិលមិញ។
ក្រសួងដែនដី បានបញ្ជាក់ថា ប្លង់ស្ថាបត្យកម្មនេះ ត្រូវបានអនុវត្តសម្រាប់ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត ដើម្បីធានាសោភ័ណភាពសាធារណៈ និងការធ្វើចរាចរណ៍ប្រកបដោយសុវត្ថិភាព សុខុមាលភាព និងភាពងាយស្រួលដល់សាធារណជន និងជនពិការ។
ក្រសួងបន្តថា គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់រាជធានី-ខេត្ត និងគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពសម្រាប់អនុវត្តប្លង់ស្ថាបត្យកម្មខាងលើនេះ ឱ្យមានប្រសិទ្ធភាព និងត្រូវរាយការណ៍អំពីវឌ្ឍនភាពជាប្រចាំជូនគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ និងក្រសួងដែនដី៕
[ខ្លីៗ] សូមបង្ហាញប្លង់ស្ថាបត្យកម្មរបស់ក្រសួងដែនដីមួយចំនួន ដូចខាងក្រោមនេះ៖