អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ ប្រកាស​សុំ​លា​​លែង​ពី​តំណែង

  • 2018-08-24 00:22:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ហ៊ាង គឹមស្រឿន អនុ​ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​សម្រេច​សុំ​លាលែង​ពី​តំណែង​​របស់​លោក​ហើយ។ នេះ​បើ​យោង​តាម​លិខិត​លាលែង​របស់​លោក ហ៊ាង គឹមស្រឿន ចុះ​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ ដែល​បាន​ផ្ញើ​ជូន​ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ។

ក្នុង​លិខិត លោក គឹមស្រឿន បញ្ជាក់​ថា មូលហេតុ​នៃ​ការ​លាលែង គឺ​ដោយសារ​លោក​មើល​ឃើញ​ពី​ "គោល​ជំហរ​របស់​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ដែល​ជា​អ្នក​ប្រជាធិបតេយ្យ ហើយ​មិន​បានគោរព​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស ក្នុង​ការ​សម្រេច​ចិត្ត​ចូលរួម​បង្កើត «ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់» ដោយ​អត្តនោម័តិ"៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;