កម្ពុជា-ឥណ្ឌា នឹងចុះកិច្ចព្រមព្រៀងលើការជួសជុលប្រាសាទព្រះវិហារ និងវិស័យសុខាភិបាល
- 2018-08-24 06:51:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជា-ឥណ្ឌា នឹងចុះកិច្ចព្រមព្រៀងលើការជួសជុលប្រាសាទព្រះវិហារ និងវិស័យសុខាភិបាល
ចន្លោះមិនឃើញ
ក្នុងអំឡុងទស្សនកិច្ចរយៈពេល២ថ្ងៃ (២៨-៣០ សីហា) របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី ស៊ុសម៉ា ស្វារ៉ាច មកកាន់កម្ពុជា លោកស្រី ស្វារ៉ាច នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកប្រាក់ សុខុន ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី ២៤ សីហា ឆ្នាំ២០១៨នេះ។
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលឥណ្ឌា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការអភិរក្ស/ជួសជុលប្រាសាទព្រះវិហារ នៅក្នុងស្រុកជាំក្សាន ខេត្តព្រះវិហារ
អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងសុខាភិបាល និងកិច្ចការគ្រួសារឥណ្ឌា និងក្រសួងសុខាភិបាលកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសុខភាព និងឱសថ
អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិនៃក្រសួងការបរទេសកម្ពុជា និងវិទ្យាស្ថានការបរទេស នៃក្រសួងការបរទេសឥណ្ឌា។
សេចក្តីប្រកាសដដែល បានឲ្យដឹងទៀតថា ដំណើរទស្សនកិច្ចផ្លូវការនេះ ក៏នឹងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងឥណ្ឌាផងដែរ៕